មិនដែលដឹងសោះ!! ខ្សែបាតដៃនេះកម្រកើតមានលើបាតដៃមនុស្សណាស់ ប្រសិនបើអ្នកមានវាពិតជាសំណាង

មានសៀវភៅតម្រាមើលបាតដៃច្រើនណាស់បានបកស្រាយខុសអំពីខ្សែបាតដៃដូចក្នុងរូបរង្វង់មូលនេះ។ ខ្សែបាតដៃប្រភេទនេះហើយថា ខ្សែបាតដៃ Venus ឬ ខ្សែនៃក្តីស្រឡាញ់ ដែលសៀវភៅខ្លះបកស្រាយថា បើសិនមនុស្សណាមានវា គឺច្បាស់ជាជួបស្នេហ៍អភព្វ ដែលជាការបកស្រាយខុសការពិតទាំងស្រុង។ 

ខ្សែ Venus មានច្រើនសណ្ឋាន អាចកោង អាចត្រង់ ឬ អាចមានពីរ ឬបីតង់ នៅពីក្រោមម្រាមដៃនាង (ខាងឆ្វេង ឬ ស្តាំ)។ ខ្សែត្រង់ ឬ ពីរបីតង់ គឺមានច្រើននៅលើបាតដៃមនុស្ស ប៉ុន្តែករណីខ្សែ Venus មានសភាពកោងដូចក្នុងរូបភាពគឺកម្រមាននៅលើបាតដៃមនុស្សណាស់។ 

ប្រសិនបើលោកអ្នកមានខ្សែបាតដៃ Venus កោងដូចក្នុងរូបភាព (មិនថានៅដៃឆ្វេងឬស្តាំ) តាមក្បួនមើលបាតដៃឥណ្ឌា គឺមានន័យពិតប្រាដកដូចខាងក្រោម៖

១. អ្នកជាមនុស្សឆ្លាត មានមហិច្ឆតាខ្ពស់ ជាមនុស្សឯករាជ្យ ធ្វើការសម្រេចចិត្តត្រឹមត្រូវច្បាស់លាស់ តែពេលខ្លះរាងអាត្មានិយមបន្តិច។
២. អ្នកជាមនុស្សមានក្តីមេត្តា និងជាមនុស្សគួរឱ្យទុកចិត្ត ចង់រាប់អាន។
៣. អ្នកជាមនុស្សរឹងមាំ ក្លាហាន មានទំនុកចិត្តក្នុងរឿងស្នេហា បើស្រឡាញ់មិនងាយបោះបង់។
៤. អ្នកជាមនុស្សដែលផ្តល់ភាពកក់ក្តៅ និង ជាអ្នកផ្តល់ក្តីស្រឡាញ់ មានបំណងល្អ និងចិត្តល្អចំពោះអ្នកដទៃ៕

adverise with khmeread