adverise with khmeread 2

រួមរក្ស​ជាមួយ​សាកសព​គឺជា​ភាពយន្ត​អេ​ស្ប៉ា​ញ​បែប​រន្ធត់​ដែល​កំពុងតែ​ល្បី​និង​ក៏​កំពុងមាន​ភាពចម្រូងចម្រាស​ដែរ​! (១៨+)

​    ​ខ្សែភាពយន្ត​បែប​រន្ធត់​ឆ្នាំ ២០១៥ របស់​អេ​ស្ប៉ា​ញ រឿង The Corpse of Anna Fritz ឥឡូវ​កំពុង​តែមាន​ភាពចម្រូងចម្រាស​ខ្លាំងណាស់​សព្វថ្ងៃនេះ ដោយសារតែ​ឈុត​សាហាវៗ មិន​សម​នឹង​ភ្នែក​ក្មេងៗ​។ រឿងនេះ​ត្រូវបាន​ដឹកនាំ​ថត​ដោយ​លោក Hèctor Hernández Vicens និពន្ធ​ដោយ​លោក​ផ្ទាល់​រួមជាមួយ​លោក Isaac P. Creus និង​ត្រូវ​បានដាក់​បញ្ចាំង​ដំបូង​នៅ​មហោស្រព​ភាពយន្ត​មួយ​ធ្វើឡើង​នៅ​ទីក្រុង Austin រដ្ឋ​តិច​សាស កាលពី​ខែមីនា​ឆ្នាំ​២០១៥​។

​    ​សាច់រឿង​ដំណាល​អំពី​តម្រេក​តណ្ហា​លើ​សាកសព​តារា​សម្តែង នាង Anna Fritz​។ នាង​ត្រូវបាន​ចាត់ទុកជា​ស្រី​ស្អាត​បំផុត​លើ​ពិភពលោក​ប៉ុន្តែ​ក្រោយមក​នាង​ក៏បាន​ស្លាប់ចោល​ប្រុសៗ​មួយ​នគរ​។ សាកសព​របស់​នាង​ក្រោយមក​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​សាល​ខ្មោច ជាទី​ដែល​បុរស​ឈ្មោះ Pau ធ្វើការ​។ Pau គឺជា​មនុស្ស​ដែល​ខ្វល់​តែ​ខ្លួនឯង​ប៉ុណ្ណោះ​។ ទម្លាប់​អា​ថ៍កំ​បាំង​ដែល​រូបគេ​មិនអាច​ទ្រាំ​បាន​គឺ​មើល​សាកសព​នារី​វ័យក្មេង​គ្រប់ពេល ដែលមាន​សាកសព​នៅ​សាល​ខ្មោច​។ ទីបំផុត នៅពេល Pau ឃើញ​សាកសព​នាង Anna រូបគេ​ក៏បាន​ថតរូប​នាង​ទុក ហើយ​ផ្ញើឱ្យ​មិត្តភក្តិ​ឈ្មោះ Ivan​។ ថ្ងៃមួយ​នៅពេល Ivan និង Javi មិត្ត​ស្និទ្ធស្នាល​តែ​ពីរ​នាក់​គត់​របស់ Pau ស្រវឹងស្រា ពួកគេ​ក៏​នឹកឃើញ​ដល់​សាកសព​របស់​នាង Fritz​។ ឈុត​ឆាក​រន្ធត់​ក៏បាន​កើតឡើង នោះ​គឺ​ពួកគេ​បានរួម​ភេទ​ជាមួយ​សាកសព​របស់​នាង Anna​។​

​    ​ទាយ​មើលថា​តើ​នឹងមាន​អ្វី​កើតឡើង​បន្ទាប់ពី​ពួកគេ​រួមរក្ស​ជាមួយ​សាកសព​រួច​។ អ្នក​អាច​នឹង​ទាយ​ដឹងថា​នឹងមាន​អ្វី​កើតឡើង ប្រសិនបើ​អ្នក​ធ្លាប់​មើល​រឿង​ខ្មោច​ពីមុនមក​៕

 

adverise with khmeread
ប្រភព៖ OzenFilm

អ្នកនឹងចូលចិត្ត

មតិយោបល់