អ្នកគ្រូស្អាតម្នាក់ជាប់គុក ១០ ឆ្នាំ ដោយសារមានកូនជាមួយនឹងសិស្សអាយុ ១៣ ឆ្នាំ

បន្ទាប់ពីដេកជាមួយនឹងកូនសិស្សអាយុ ១៣ ឆ្នាំម្នាក់ស្ទើររាល់ថ្ងៃ អ្នកគ្រូម្នាក់នេះទីបំផុតមានផ្ទៃពោះ ហើយឥឡូវជាប់គុកទៀតដោយសារទង្វើមិនសមរម្យ។

នាង Alexandria Vera វ័យ ២៤ ឆ្នាំគ្រូបង្រៀននៅសាលា Stovall Middle School ក្នុងក្រុងហូស្តុន សហរដ្ឋអាមេរិក បានអះអាងថាគ្រួសាររបស់ក្មេងប្រុសបានគាំទ្រអំពីរឿងនេះ នៅពេលពួកគេបានឮដំណឹងនាងមានផ្ទៃពោះ។ នាង Vera បានជ្រើសរើសយកការរំលូតកូនរបស់នាង បន្ទាប់ពីមន្រ្តីការពារកុមារបង់ថ្លៃធ្វើដំណើរមួយនៅសាលាដែលនាងបង្រៀន។

យោងទៅតាមនាងផ្ទាល់ នាងបានចាប់ផ្ដើមដេកជាមួយនឹងសិស្សតាំងពីខែកញ្ញា ឆ្នាំ ២០១៥ មកម្ល៉េះ។ រឿងចាប់ផ្ដើមនៅពេលសិស្សម្នាក់នោះសុំគណនី Instagram របស់អ្នកគ្រូរូបស្រស់នោះ។ ក្រោយមកពួកគេបានចាប់ផ្ដើមណាត់គ្នាចេញទៅក្រៅ និងថើបជញ្ចក់នៅក្នុងរថយន្តទៀតផង។ ហើយក្រោយមកពួកគេចំណាយពេលជាច្រើននៅជាមួយគ្នា និងមិនបានលាក់ទំនាក់ទំនងនេះឡើយ។ ហើយក្មេងប្រុសមិនបញ្ចេញអត្តសញ្ញាណនោះថែមទាំងនាំអ្នកគ្រូនោះទៅជួបឪពុកម្ដាយរបស់ខ្លួនក្នុងនាមជាមិត្តស្រីទៀតផង។

យ៉ាងណាមិញ នាងត្រូវបានកាត់ទោស ១០ ឆ្នាំ ពីបទរំលោភបំពានផ្លូវភេទកុមារ៕

 

adverise with khmeread