adverise with khmeread 0

បើ​ចង់​បាត់​រោមក្លៀក​ជា​រៀងរហូត មិត្ត​នារី​គួរ​សាកល្បង​វិធី​សាមញ្ញ​អស់ប្រាក់​តិច​ទាំងនេះ​!

​    ​នារី​ជាច្រើន​បាន​ធុញទ្រាន់​រួចទៅហើយ​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ដែល​អាចទៅរួច​ណាមួយ ដែល​ជួយ​ពួកគេ​ក្នុងការ​កម្ចាត់​រោមក្លៀក​ដ៏​ច្រើន​សម្បើម​របស់ខ្លួន​។ បញ្ហា​រោមក្លៀក​អាច​នាំឱ្យមាន​ស្នាម​ខ្មៅ​ក្រោម​ក្លៀក ព្រោះ​រោម​កាន់តែច្រើន​នឹង​កាន់តែ​ធ្វើឱ្យ​នារី​មាន​អារម្មណ៍​ចង់​ដក​ឬ​កោរ​វា​ចេញ ជាហេតុ​ធ្វើឱ្យ​ខូច​ផ្ទៃ​ខាងលើ​ស្បែក​។

​    ​ប៉ុន្តែ​ឥឡូវ មិត្ត​នារី​ទាំងអស់​មិនចាំបាច់​បារ​ម្ភ​ទៀត​ទេ​! មនុស្ស​មួយចំនួន​បាន​រកឃើញ​ឱសថ​ផ្សំ​នៅផ្ទះ​ដោយ​ខ្លួនឯង​រួចទៅហើយ ដែល​វា​អាចជួយ​អ្នក​កម្ចាត់​បញ្ហា​នេះ​បានជា​រៀងរហូត​។

​    ​១. ក្រូច​ភ្លា និង​ស្ករស​
​    ​គ្រាន់តែ​លាយ​ចូលគ្នា​រវាង​ស្ករស ១ ស្លាបព្រា​បាយ និង ទឹកក្រូច​ភ្លា ២ ស្លាបព្រា​បាយ​ដើម្បី​បង្កើតជា​ទឹក​ខាប់ៗ ជាការ​ស្រេច​។ ពេល​លាយ​ហើយ យក​វា​មក​ម៉ាស្សា​ថ្នមៗ​នៅ​តំបន់​រោមក្លៀក រួច​លាង​សម្អាត​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​។ ធ្វើបែបនេះ ២ ដង​ក្នុង​មួយថ្ងៃ​។

​    ​២. ស៊ុត​ស និង​ម្សៅពោត​
​    ​បង្កើត​ទឹក​ខាប់ៗ​តាមរយៈ​ការ​លាយ​បញ្ចូល​គ្នា​រវាង​ស៊ុត​ស និង​ម្សៅពោត​។ លាប​វា​ទៅលើ​ក្លៀក រួច​ទុកចោល ៣០ នាទី មុនពេល​លាង​សម្អាត​ជាមួយ​ទឹកកក​។ ធ្វើបែបនេះ ១ ដង​ក្នុង​មួយថ្ងៃ​។

​    ​៣. ទឹកដោះគោ និង​ម្សៅ​រមៀត​
​    ​លាយ​ទឹកដោះគោ ២ ស្លាបព្រា​បាយ​ជាមួយ​ម្សៅ​រមៀត ១ ស្លាបព្រា​បាយ បន្ទាប់មក​ម៉ាស្សា​ថ្នមៗ​រហូត​ទាល់តែ​វា​ស្ងួត ហើយ​រង់ចាំ ១៥ នាទី មុនពេល​លាង​សម្អាត​ជាមួយ​ទឹក​ធម្មតា​។ ធ្វើបែបនេះ​យ៉ាងហោច ២ ដង ក្នុង​មួយថ្ងៃ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់