1

សញ្ញា​ដំបូង​នៃ​ជំងឺមហារីក​ដែល​កើត​លើ​ស្បែក តែ​យើង​មិនដែល​ចាប់អារម្មណ៍​នោះទេ​!

​    ​គេ​តែង​និយាយថា រឿង​គួរឱ្យខ្លាច​បំផុត​ក្នុង​ជីវិត​មនុ​ស្សគឺ​នៅពេល​រកឃើញថា​ខ្លួនឯង​គឺជា​ជនរងគ្រោះ​ម្នាក់​នៃ​ឃាតករ​លាក់​មុខ នោះ​គឺ "​ជំងឺមហារីក​"​។ សឹងតែ​គ្រប់​អ្វីៗ​ទាំងអស់​ក្នុង​រាងកាយ​របស់​យើង​គឺអាច​រង​ការវាយប្រហារ​ពី​ជំងឺ​ប្រភេទ​នេះ​ទាំងអស់ ហើយ​ដំណើរការ​ជាសះស្បើយ​ឡើងវិញ​គឺមាន​រយៈពេល​យូរ ឈឺចាប់ និង​ចំណាយ​ច្រើនណាស់​។

​    ​មានការ​សិក្សា​មួយ​ធ្វើឡើង​ដោយ​ជនជាតិ​អង់គ្លេស​មួយក្រុម ដែល​បាន​ចែកចាយ​វា​តាមរយៈ​វេ​ប​សាយ PlosOne​។ យោងតាម​ពួកគេ គឺថា​មាន​សញ្ញា​ដំបូងៗ​មួយចំនួន​ដែល​យើង​អាច​មើលឃើញ​លើ​រាងកាយ​បាន​។ ត្រូវ​ដឹង​អំពី​រឿងនេះ​ឱ្យបាន​គ្រប់គ្នា និង​ព្យាបាល​ឱ្យបាន​ទាន់ពេល មុនពេល​វា​ចាប់ផ្តើម​ធ្ងន់ធ្ងរ និង​ចុងបញ្ចប់​បណ្តាលឱ្យ​ស្លាប់​ទាំង​ក្មេង​ល្ហក់​។

​    ​ខាងក្រោម​នេះ​គឺជា​សញ្ញា​ដំបូង​នៃ​ជំងឺមហារីក​ដែល​យើង​មិនដែល​ចាប់អារម្មណ៍​នោះទេ​៖

​    ​១. ស្នា​ជាំ ឬ ចេញឈាម​ឃាត់​មិន​ឈប់​
​    ​នេះ​គឺ​នៅពេល​កោសិកា​ឈាមក្រហម​ពី​រាងកាយ​ចាប់ផ្តើម​លែងមាន​ប្រក្រតី​ក្នុងការ​បំពេញ​មុខងារ​របស់​វា​។ ការហូរ​ឈាម​ឃាត់​មិន​ឈប់​គឺជា​សញ្ញា​ដំបូង​មួយ​ប្រាប់ឱ្យដឹង​អំពី​ការ​ជិត​មកដល់​នៃ​ជំងឺមហារីក​ឈាម​។

​    ​២. ប្រែប្រួល​រូបរាង​ក្រចកដៃ​
​    ​ជំងឺមហារីក​អាច​បង្ហាញ​សញ្ញា​ឱ្យដឹង​តាមរយៈ​ការប្រែប្រួល​រូបរាង​របស់​ក្រចក​។ ប្រសិនបើ​ចុង​ក្រចក​រីក​ខុសធម្មតា នោះ​អាចជា​សញ្ញា​នៃ​ជំងឺមហារីក​សួត​។ ប្រសិនបើ​មាន​ស្នាម​ខ្មៅ​និង​ត្នោត​ឆ្នូតៗ​លើ​ក្រចក​នោះ​អាចជា​សញ្ញា​នៃ​ជំងឺមហារីក​ស្បែក​។ តែ​ប្រសិនបើ​វាស​ស្លេក នោះ​អាចជា​ជំងឺមហារីក​ថ្លើម​។

​    ​៣. ដុំ​ពក​លើ​ស្បែក​
​    ​វា​អាច​បង្ហាញ​អំពី​ការប្រែប្រួល​ប្រព័ន្ធ​ឡាំ​ហ្វា​ទិច​ឬ​មាន​កំណក​ឈាម​ដុំៗ​ច្រើន​កន្លែង​ពេក​ក្នុង​រាងកាយ​។

​    ​៤. ហើម​មុខ​
​    ​មហារីក​សួត​អាច​សង្កេតឃើញ​នៅលើ​ផ្ទៃមុខ​របស់​មនុស្ស​។ ប្រសិនបើ​មុខ​ហើម នោះ​មនុស្ស​អាច​នឹង​កើត​ជំងឺមហារីក​សួត​។

​    ​៥. ហើម​សុដន់​
​    ​ប្រសិនបើ​សុដន់​ឡើង​ហើម​ខុសពី​មុន ហើយ​មាន​ស្នាម​ក្រហម​ឈឺ​ខ្ទោ​កៗ​នៅ​រង្វង់​ដោះ សូម​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​ជាបន្ទាន់​។

​    ​៦. ប្រែប្រួល​រូបរាង​ចុង​សុដន់​
​    ​ប្រសិនបើ​ចុង​សុដន់​ក្លាយជា​រាបស្មើ ឬ​លឹប​បាត់ វា​ក៏​ជា​សញ្ញា​បង្ហាញ​ជាមុន​អំពី​មហារីក​សុដន់​ផងដែរ​។

​    ​៧. ស្បែក​ឆាប់​ហូរឈាម​គ្រាន់តែ​ប៉ះទង្គិច​តិចតួច​
​    ​ប្រសិនបើ​ស្បែក​ឆាប់​ហូរឈាម​គ្រាន់តែ​ប៉ះទង្គិច​តិចតួច​ហើយ​បណ្តាលឱ្យមាន​ការឈឺចាប់​ច្រើន​កន្លែង​បន្ទាប់ពីនោះ អ្នក​ប្រែ​ហែល​ជា​កើត​ជំងឺមហារីក​ស្បែក មហារីក​ជាលិកា​ស្បែក និង​មហារីក​កោសិកា​បាត​ស្បែក​ហើយ​។  

​    ​សូម​ចែករំលែក​អត្ថបទ​នេះ​ដល់​មនុស្ស​ជាទី​ស្រឡាញ់​ឱ្យ​បានដឹង​គ្រប់ៗ​គ្នា​៕

អ្នកនឹងចូលចិត្ត

មតិយោបល់