បុរសម្នាក់ត្រូវរថយន្តក្រុងបុកពីក្រោយខ្នងមួយទំហឹង ប៉ើងដូចសំឡី តែអាចងើបដើរចូលហាងលក់ស្រាធ្វើព្រងើយ

វីដេអូរន្ធត់មួយបង្ហាញពីបុរសម្នាក់ត្រូវបានបុកដោយរថយន្តក្រុងពីរជាន់ មួយទំហឹង ហើយបន្ទាប់មកភ្លាមៗនោះក៏ក្រោកឡើងដើរចូលហាងស្រាមួយកន្លែងធ្វើព្រងើយ។

លោក Simon Smith វ័យ ៥៣ ឆ្នាំម្នាក់បានកំពុងដើរតាមផ្លូវ Gun Street ក្នុងទីក្រុង Reading នៅចុងសប្ដាហ៍នេះ ហើយរំពេចនោះរថយន្តក្រុងពណ៌ស្វាយមួយបានបោះពួយតាមផ្លូវកែងយ៉ាងលឿនបុកគាត់ពីក្រោយខ្នង ខ្ទាតអស់ជាច្រើនម៉ែត្រនៅលើចិញ្ចើមផ្លូវ។

បើទោះជារថយន្តក្រុងបុកគាត់ខ្លាំងក៏ប៉ុណ្ណេះក្តី ក៏ប៉ុន្តែគាត់នៅតែអាចក្រោកឈរនិងដើរធ្វើព្រងើយចូលហាងស្រា Purple Turtle ជាកន្លែងដែលគាត់បានខ្ទាតទៅដល់។

បន្ទាប់ពីការបុកនោះទាំងម្ចាស់រថយន្ត អ្នកធ្វើដំណើរតាមផ្លូវ និងម្ចាស់ហាងបានទៅមើលគាត់ ហើយក្រោយមកបន្តិចរថយន្តសង្រ្គោះបន្ទាន់បានមកដល់និងយកគាត់ទៅពិនិត្យមើល៕

adverise with khmeread