adverise with khmeread 1

លែងមាន​រន្ធ​ញើស​ធំៗ​លើ​មុខ​តទៅទៀត​ជាមួយនឹង​ល្បិច​ងាយៗ​ក្នុង​វីដេអូ​នេះ​

​    ​ស្បែក​គឺជា​សរីរាង្គ​ធំ​បំផុត​នៃ​រាងកាយ ដូច្នេះ​វា​ក៏​ពិបាក​នឹងធ្វើ​ការថែទាំ​ណាស់​។ អ្នកខ្លះ​ថែមទាំង​បាន​ចំណាយលុយ​យ៉ាងច្រើន​ដើម្បី​គ្រាន់តែ​ធ្វើឱ្យ​ស្បែក​រលោង​ម៉ដ្ឋខៃ​។ ស្បែក​មុខ​គឺជា​ផ្នែក​ដ៏​ពិបាក​បំផុត​ក្នុងការ​ថែទាំ​។ វា​ក៏​ជា​ចំណុចរសើប​ខ្លាំង​បំផុត​មួយ​ដែរ​សម្រាប់​មនុស្ស​គ្រប់រូប​។

​    ​ក្រៅពី​ចេញ​មុន មុន​ក្បាល​ខ្មៅ និង​មុន​ក្បាល​ស រន្ធ​ញើស​ធំៗ​ក៏បាន​ក្លាយជា​បញ្ហា​ប្រឈម​មួយ​របស់​មនុស្ស​ផងដែរ​។ ផលិតផល​សម្ផស្ស​មួយចំនួន​បាន​សន្យា​ដោះស្រាយ​រឿងនេះ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​។​
​    ​
​    ​វិធី​សំខាន់បំផុត​ដើម្បី​រក្សា​ស្បែក​ឱ្យ​ល្អឥតខ្ចោះ​គឺ​ត្រូវឱ្យ​ស្បែក​ស្អាត​ជានិច្ច​។ រក្សា​វា​ឱ្យមាន​សំណើម និង​ចៀស​កុំឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​ដោយផ្ទាល់​។  

​    ​លោក Wayne Goss អ្នកជំនាញ Makeup អាជីព​បាន​រកឃើញ​វិធី​ងាយស្រួល​ដើម្បី​បំបាត់​រន្ធ​ញើស​ធំៗ​។ សូម​ទស្សនា​វីដេអូ​ខាងក្រោម និង​រៀន​អនុវត្តតាម​ទាំងអស់គ្នា​។

 

adverise with khmeread

មតិយោបល់