adverise with khmeread 5

អាហារ​ទាំងនេះ​មិនអាច​ញ៉ាំ​លាយ​ជាមួយគ្នា​បានទេ​! អ្នក​មិនគួរ​សាកល្បង​វា​ឡើយ​

    ​ការ​លាយ​អាហារ​ចូលគ្នា​គឺជា​ការយល់ដឹង​មួយផ្នែក​សុខភាព ព្រោះ​បើ​អ្នក​លាយ​វា​ចូលគ្នា​ត្រូវ វា​នឹង​ផ្តល់​ផល​ល្អ​ដល់​សុខភាព តែបើ​លាយ​វា​ខុស វា​នឹង​បង្ក​ហានិភ័យ​ដល់​សុខភាព​របស់​អ្នក​។

​    ​ខាងក្រោម​នេះ​គឺជា​អាហារ​លាយ​គ្នា​ដែល​ពេញនិយម​បំផុត តែ​បង្កបញ្ហា​ដល់​សុខភាព​៖

​    ​១. ទឹកដោះគោ និង តែ​
​     ទឹកដោះគោ និង​តែ​មិនមែន​ជាការ​ផ្សំគ្នា​ជួយ​ដល់​សុខភាព​នោះទេ​។ អាហារ​ទាំងពីរ​នេះ​គឺជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុចិញ្ចឹម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ប៉ុន្តែ​ការសិក្សា​ជាច្រើន​បានបង្ហាញ​ថា​ការ​ផ្សំ​វា​ចូលគ្នា​នឹង​បណ្តាលឱ្យមាន​ផលប៉ះពាល់​អវិជ្ជមាន​ជាច្រើន​។ ទឹកតែ​មានគុណ​សម្បត្តិ​ប្រឆាំងនឹង​ជំងឺ​ទឹកនោមផ្អែម និង​ជួយ​ឱ្យ​សុខភាព​បេះដូង​ល្អប្រសើរ​។ ប៉ុន្តែ​នៅពេល​បន្ថែម​ទឹកដោះគោ​ចូល គុណសម្បត្តិ​ប្រឆាំង​ជំងឺ​ទឹកនោមផ្អែម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​របស់​វា​នឹងត្រូវ​កាត់បន្ថយ​។

​    ​២. នំប៉័ង​ស និង​ដំណាប់​
​    ​អ្វី​ទៅ​ដែល​ធ្វើឱ្យ​អាហារ​ផ្សំ​ចូលគ្នា​ទាំងពីរ​នេះ​អាក្រក់​ដល់​យើង​? កាបូន​អ៊ី​ត្រាត​ក្នុង​នំប៉័ង​និង​ដំណាប់​លាយ​ចូលគ្នា​នឹងធ្វើ​ឱ្យ​ស្ករ​ក្នុង​ឈាម​កើនឡើង​ខ្ពស់បំផុត​។ លោក Liz Weinandy អ្នកឯកទេស​ខាង​ចំណីអាហារ​នៅ Ohio State University Wexner Medical Center បាន​និយាយថា ប្រសិនបើ​យើង​លាយ​នំប៉័ង​ស​ជាមួយ​ដំណាប់ វា​នឹង​បំផ្លាញ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​បណ្តាលឱ្យ​មនុស្ស​កើត​ជំងឺ​ទឹកនោមផ្អែម​។

​    ​៣. ញាំ​បន្លែ និង​ទឹកជ្រលក់​គ្មាន​ជាតិ​ខ្លាញ់​
​     នៅពេល​មនុស្ស​មិន​ដាក់​ទឹកជ្រលក់​មាន​ជាតិ​ខ្លាញ់​លើ​ញាំ​បន្លែ ពួកគេ​នឹងរាំងខ្ទប់​មិនឱ្យ​មានការ​ស្រូបយក​សារ​ធា​តិ​ចិញ្ចឹម​របស់​បន្លែ​។ ប្រសិនបើ​អ្នក​ចង់​ទាញយក​សារធាតុចិញ្ចឹម​ឱ្យ​អស់ពី​ញាំ​បន្លែ អ្នក​ត្រូវតែ​ជ្រើសរើស​ទឹកជ្រលក់​ដែលមាន​ជាតិ​ខ្លាញ់​។

​    ​៤. ជាតិ​ស្រវឹង និង កាហ្វេ​អ៊ី​ន​
​    ​មនុស្ស​ជាច្រើន​តែង​ផឹក​កាហ្វេ​បន្ទាប់ពី​ទទួលទាន​ជាតិ​ស្រវឹង​រួច​ដើម្បី​ធ្វើឱ្យ​ឆាប់​ស្វាង​។ ប៉ុន្តែ​ការស្រាវជ្រាវ​មួយ​បង្ហាញថា មនុស្ស​ដែល​លាយ​ជាតិ​ស្រវឹង​ជាមួយ​ជាតិ​កាហ្វេ​អ៊ី​ន​មានឱកាស​ខ្ពស់​ណាស់​ក្នុង​ការជួប​គ្រោះថ្នាក់​។ ការ​ស្រវឹង​ជាមួយ​ជាតិ​សុរា​គឺជា​រឿង​អាក្រក់​មួយ​ទៅហើយ តែ​ផឹក​ជាតិ​កាហ្វេ​អ៊ី​ន​បន្ទាប់ពីនោះ​គឺ​រឹតតែ​អាក្រក់​ថែមទៀត​។

​    ​៥. បឺ​ហ្គ័​រ និង​ស្រា​បៀរ​
​    ​នេះ​គឺជា​អាហារ​លាយ​គ្នា​ដ៏​ពេញនិយម​បំផុត នៅពេល​ចេញ​ក្រៅ​ជាមួយ​មិត្តភក្តិ​។ បឺ​ហ្គ័​រ​និង​ស្រា​បៀរ​លាយ​គ្នា​មិន​ត្រឹមតែ​អាក្រក់​ដល់​សុខភាព​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍មិនល្អ​ថែមទៀត​។ ជាតិ​ខ្លាញ់​ពី​បឺ​ហ្គ័​រ និង​ជាតិ​ស្រវឹង​ត្រូវបាន​កែច្នៃ​នៅក្នុង​ថ្លើម រាងកាយ​របស់​យើង​នឹង​បំបែក​ជាតិ​ស្រវឹង​មុនគេ ព្រោះ​វា​ចាត់ទុក​ជាតិ​អាល់កុល​ជា​ជាតិពុល​។ នេះ​អាចធ្វើឱ្យ​ជាតិ​ខ្លាញ់​ហូរ​ចូលទៅ​សរសៃឈាម ដែល​បណ្តាលឱ្យ​ជាតិ​ខ្លាញ់​ពូន​ផ្តុំ​ច្រើនឡើងៗ​នៅក្នុង​ជាលិកា​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់