adverise with khmeread 1

ប៉ូលិស​វិលក្បុង​ដោយសារ​នាង​កុហកថា​គេ​ចាប់ពង្រត់​តាមពិត​គ្រាន់តែ​ចង់​នៅ​ជាមួយ​មិត្ត​ប្រុស​សោះ​!

    ​ក្មេងស្រី​អាយុ ១៤ ឆ្នាំ​ម្នា​ក់បាន​ល្បី​ពេញ​អ៊ី​ន​ធឺ​ណេ​ត​នៅ​ប្រទេស​ម៉ាឡេស៊ី បន្ទាប់ពី​ឪពុកម្តាយ​បាន​រាយការណ៍​ថា នាង​បាន​បាត់​ខ្លួន ហើយ​អ្នកមានគុណ​ទាំងពីរ​ស្មានថា​នាង​ត្រូវគេ​ចាប់ពង្រត់​។ កាលពី​ខែធ្នូ​កន្លងទៅ នៅពេល​ដំណឹង​នេះ​បាន​បញ្ចេញ​ពី​ទីក្រុង Port Klang វា​ក៏បាន​ចាប់ផ្តើម​ល្បី​ពេញ​អន​ឡាញ​តែម្តង ណាមួយ​ដោយសារតែ​សម្រស់​នាង​ស្អាត​ពេក និង​នៅ​វ័យក្មេង​ថែមទៀត​។

​    ​ប៉ុន្តែ​ថ្មីៗ​នេះ គេ​បានដឹងថា នាង​គ្រាន់តែ​រៀបចំ​ការចាប់​ពង្រត់​ដោយ​ខ្លួនឯង ដោយ​រួមដៃគ្នា​ជាមួយ​មនុស្ស​ម្នាក់ ដែល​នាង​បាន​ជួប​ប៉ុណ្ណោះ​។ យោងតាម​មេ​ប៉ូលិស​រដ្ឋ Selangor លោក Datuk Abdul Samah Mat បានឱ្យដឹងថា នាង Nur Amirah Abdul Majid ត្រូវបាន​រកឃើញ​កាលពី​រដូវ​បុណ្យ​ឆ្លង​ឆ្នាំ ពោល​ត្រឹមតែ ៥ ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​នាង​ត្រូវបាន​រាយការណ៍​ថា បាត់​ខ្លួន​ដោយសារ​ជន​មិន​ស្គាល់មុខ​ម្នាក់​ចាប់ពង្រត់​។ នាង​ត្រូវគេ​ឃើញ​នៅ​ជាមួយ​បុរស​អាយុ​ប្រហែល ១៩ ឆ្នាំ និង​ក្មេងស្រី​ម្នាក់ទៀត​អាយុ​ប្រហែល ៦ ឆ្នាំ​ក្នុង​រថយន្ត​មួយគ្រឿង​ក្នុង​តំបន់ Bating​។

​    ​នៅពេល​នាង Nur ត្រូវបាន​នាំមក​ផ្ទះ​វិញ នាង​បាន​សារភាពថា នាង​គ្រាន់តែ​រៀបចំ​ការចាប់​ពង្រត់​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ ព្រោះ​នាង​មិន​ចង់ទៅ​ផ្ទះ​វិញ​ទេ និង​ចង់​ជ្រើស​រស់នៅ​ជាមួយ​មិត្ត​ប្រុស​ល្អ​ជាង​។

​    ​មេ​ប៉ូលិស​លោក Abdul Samah បាន​និយាយថា "​ការសន្ទនា​តាម​ទូរស័ព្ទ​រវាង​ក្មេងស្រី​ម្នាក់នេះ និង​បងស្រី​ធម៌​របស់​នាង ដែល​គេ​ចាត់ទុកថា​ជា​ករណី​ចាប់ពង្រត់​ដោយ​បុរស​ពីរ​នាក់​តាម​រថយន្ត​ស​មួយគ្រឿង​និង​ល្បី​ពេញ​អ៊ី​ន​ធឺ​ណេ​ត​នោះ មិនមែនជា​ការពិត​នោះទេ​"​។ នាង Nur បាន​និយាយថា អំឡុង​ពេលនោះ នាង​បាន​នៅផ្ទះ​របស់​បុរស​វ័យ ៤៣ ឆ្នាំ​ម្នាក់​ដែលជា​សាច់ញាតិ​របស់​មិត្ត​ប្រុស​នាង​។

​    ​បុរស​ទាំងពីរ​នាក់​ឥឡូវ​បាន​ជាប់គុក​បានសម្រេច​ហើយ ព្រោះ​ពួកគេ​បាន​រំលោភច្បាប់​ការពារ​អនីតិជន ទោះ​នេះ​ជាការ​ចាប់ពង្រត់​ក្លែងក្លាយ​ក៏ដោយ​។ ក្រោម​ក្រមព្រហ្មទណ្ឌ​ផ្នែក​ទី ៣៦៣ របស់​ម៉ាឡេស៊ី ករណីនេះ​ត្រូវបាន​ចាត់ទុកថា​ជាការ​ប្រព្រឹត្ត​អំពើ​ចាប់ពង្រត់​ក្មេងស្រី​អាយុ​ក្រោម ១៦ ឆ្នាំ​ដោយ​គ្មាន​ការព្រមព្រៀង ឬ​យល់ព្រម​ពី​អាណាព្យាបាល​ស្របច្បាប់​របស់​នាង​៕

adverise with khmeread
ប្រភព៖ news

មតិយោបល់