adverise with khmeread 2

ម៉ូតូ​ Duke​ ឆ្លងផ្លូវ​បុក​ម៉ូតូ​ហុងដា​ស្លាប់​១​របួសធ្ងន់​៣​នៅ​សង្កាត់​ចោមចៅ​

     ភ្នំពេញ ៖ មាន​មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​មនុស្ស​៣​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់ ដោយ​ជួប​គ្រោះ​ចរាចរណ៍​រវាង ម៉ូតូ Duke និង ម៉ូតូ ហុងដា​សេ​១២៥ កាលពី​វេលា​ម៉ោង ៧​យប់​ថ្ងៃទី ៧ កុ​ម្ភះ​ឆ្នាំ ២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ មុខ​រោងចក្រ​ផលិត​ក្រដាស HATA ខាងលិច​ផ្លូវ​រថភ្លើង ស្ថិតក្នុង​ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

    សាក្សី​ពី​កន្លែងកើតហេតុ​បាន​ឲ​ដឹងថា ដំបូង​គេ​ឃើញ​ម៉ូតូ Duke ពណ៌​ខ្មៅ ជិះ​គ្នា​២​នាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AF-6421 ជិះ​យ៉ាង​លឿន​តាម​ចិញ្ចើមផ្លូវ ទិសដៅ​បញ្ច្រាស់ទិស​ចរាចរណ៍ ហើយ​បាន​ឆ្លងផ្លូវ ។​

    ខណៈពេល​ឆ្លង​បាន​បន្តិច ក៏មាន​ម៉ូតូ ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​ជិះ​គ្នា​២​នាក់​ដូចគ្នា​ពាក់​ស្លាក​លេខ 1AB-1113 ទិសដៅ​ពី​កើ​តទៅ​លិច ក៏​បុក​ផ្ទប់​គ្នា​ពេញ បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ Duke (​អ្នក​ឌុប​) បាក់ក​ស្លាប់​ភ្លាមៗ និង​អ្នកជិះ​ពីក្រោយ​របួស ។​ចំណែក អ្នកជិះ​ម៉ូតូ​ហុងដារ​១២៥ របួសធ្ងន់​ទាំង​២ ។​

    ប្រភព​បន្តថា ជង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ជួប នី អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ ត្រពាំង​សំព័រ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រីឯ​ជនរងគ្រោះ​៣​នាក់​ទៀត នៅ​មិនទាន់​ស្គាល់ឈ្មោះ​នៅឡើយ​ទេ​។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ទៅធ្វើ​ការ​វាស់​វេ​ង​យក​ម៉ូតូ​ទាំង​២ គ្រឿង​ទៅ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការដោះស្រាយ​ពេល​ក្រោយ​។ ចំណែក​សព​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

adverise with khmeread

មតិយោបល់