adverise with khmeread Untitled 1

បុរស​ម្នាក់​បើករថយន្ត​បុក​បង្គោល​ភ្លើង​ដោយ​ងងុយដេក​ខ្លាំងពេក​

      ភ្នំពេញ ៖ រថយន្ត​មួយគ្រឿង​បាន​បើក​ជ្រុល​បុក​បង្គោល​ភ្លើង​នៅ​កណ្តាល​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បាក់​ដាច់​រាប​ដល់​ដី ទំនងជា​ម្ចាស់​វា​ងងុយដេក តែមាន​បង្ក​ឲ្យ​រងរបួស​នោះទេ​។​

     គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​នៅវេលា​ម៉ោង ១១​និង​៣០ នាទី​យប់​ថ្ងៃទី​០៧​ខែធ្នូ​ឆ្នាំ​២០១៦​នេះ នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ​ជាតិ​លេខ​៦ ត្រង់ចំណុច​ខាងមុខ​សាលា​កសិកម្ម ( ស្ពាន​លេខ​១ ) ឋិត​ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ  ។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​ដោយសារតែ​បុរស​ជា​អ្នកបើកបរ​ងងុយដេក​ខ្លាំងពេក​បើកបរ​រថយន្ត​មួយ​បាំង​កន្លះ​ពាក់​ស្លាក​លេខ​NGO2-111 ។ ហើយ​ជនបង្ក​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​មកកាន់​សាលាខណ្ឌ​ជ្រោយចង្វារ​ដើម្បី​ធ្វើ​កំណត់ហេតុ និង​ចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់