adverise with khmeread 4

ប្រទះឃើញ​សព​ក្មេងស្រី​ម្នាក់​ត្រូវបាន​ឃាតករ​រំលោភ​សម្លាប់​

    ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង នៅ​ជួរ​មាត់ទន្លេ​ក្នុង​គុម្ព​ត្រែង ប្រក​មាត់ទឹក​ខាងក្រោយ​វត្ត​ចាក់អង្រែ​ក្រោម ស្ថិតនៅ​ក្រុម​៣៨​ភូមិ​ទួល​រកា​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ក្រោយពី​ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​សព​ក្មេងស្រី​ម្នាក់ ត្រូវ​ឃាតករ​សម្លាប់ចោល​នៅ​ទីនោះ កាលពី​វេលា​ម៉ោង​ប្រមាណ ៩​និង​៤០​នាទី​យប់​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។​

   ប៉ូលិស​បាន​ឲ្យ​ដឹងថា សព​ជា​ក្មេងស្រី​រងគ្រោះ​ឈ្មោះ​ស្រី ឡង អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង ត្រូវ​ជនដៃដល់​រំលោភ​ហើយ​ចាប់​ជ្រមុជ​ក្នុង​ទឹកទន្លេ​សម្លាប់ចោល ដោយសារតែ​នៅលើ​សព​មានតែ​អាវយឺត​មួយ​ប៉ុណ្ណោះ ហើយ​អាក្រាតកាយ​ល្វែង​ខាងក្រោម​។​

     ប៉ូលិស​បន្តថា ក្មេងស្រី​រងគ្រោះ​បានមក​លេង​ផ្ទះ​អ៊ុំ​របស់​នាង​ឈ្មោះ យ៉ យុង​តា​យ​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​ខាងលើ ក្បែរ​ទីតាំង​ដែល​នាង​ត្រូវ​ឃាតករ​សម្លាប់ ។​

    ក្នុងករណីនេះ ប៉ូលិស​កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ដើម្បី​តាម​ចាប់​ជនល្មើស យកមក​ផ្តន្ទាទោស​តាមច្បាប់​៕​

adverise with khmeread

មតិយោបល់