adverise with khmeread 1

ឃាត់​បុរស​ម្នាក់​ប្រើ​ហិង្សា​យក​ដុំថ្ម​គប់​បែកក្បាល​២​នាក់

     កណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ស្រុក​មុខកំពូល​ចាប់ខ្លួន​ក្នុងករណី​ប្រើ​ហិង្សា​ដោយ​ចេតនា​យក​ដុំថ្ម​គប់​បែកក្បាល​មនុស្ស​២​នាក់​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី ០៧​កុ​ម្ភះ​ឆ្នាំ​២០១៦​នៅ​ចំណុច​មុខទឹក​ស្អាត​ភូមិ​ពាម​ឃុំ​រកា​កោ​១ ស្រុក​មុខកំពូល​ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ២​នាក់​១-​ឈ្មោះ​បួន បូរ៉ា​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​មុខរបរ ជាង​ម៉ា​សុ​ី​ន នៅ​ភូមិ​៣​ឃុំ​កង​តា​ណឹ​ង ស្រុក​កងមាស ខេត្ត កំពង់ចាម របួស​ក្បាល​ពីក្រោយ​ខាងឆ្វេង​ដេរ ៩​ថ្នេរ​និង​២-​ឈ្មោះ​ទិ​ត្យ ប៊ុនហេង​ភេទ​ប្រុស​អាយុ​៦៥​ឆ្នាំ មុខរបរ​លក់ដូរ នៅ​ភូមិ​រកា​កោង​ឃុំ​រកា​កោង​១​ស្រុក​មុខកំពូល​របួស​លើ​ចិញ្ចើម​ឆ្វេង​ដេរ ៣​ថ្នេរ​។​

    ចំណែក​ជនល្មើស​ឈ្មោះ​ផា សុខ​រ៉ាត់​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករសំណង់​នៅ​ភួ​មិ​អន្លុង​គគី ឃុំ​អន្លុង​គគី​ស្រុក​កងមាស​ខេត្តកំពង់ចាម (​ឃាត់ខ្លួន​)​។​វត្ថុតាង​ចាប់យក​៖១-​ម៉ូតូ​ម៉ាក​សេ​១២៥០១៥ ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ​1FF0698​ចំនួន​០១​គ្រឿង របស់​ជនល្មើស​និង​២.​ដុំអិដ្ឋ​បែក​០១​ដុំ​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិៈ​ម៉ូតូឌុប​ប្រពន្ធ​ចេញពីផ្ទះ​គោលបំណង​ទៅ​ភ្នំពេញ​។​ពេលធ្វើ​ដំណើរ​មកដល់​កន្លែងកើតហេតុ​ស្រាប់តែ​ជនល្មើស​បាន​ជិៈ​ម៉ូតូ​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​ពីក្រោយ​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​ទាំង​២ នាក់​។​ក្នុងពេលនោះ​ជនល្មើស​និង​រងគ្រោះ​បាន​ក្រោកឈរ​ហើយ​មានការ​ឈ្លោះ ប្រកែក​គ្នា​បន្តិច​ជនរងគ្រោះ​ដើរចេញ​ពី​កន្លែងកើតហេតុ​ស្រាប់តែ​ជនល្មើស​បាន​រើស​ដុំឥដ្ឋ​វាយ​ក្បាល​ជនរងគ្រោះ​ពីក្រោយ​បណ្ដាល​ឲ្យ​បែក​ដេរ​ចំនួន​៩​ថ្នេរ​និង​បែក​អំបែង​ឥដ្ឋ​ខ្ទាត​ត្រូវ​ជនរងគ្រោះ​ឈ្មោះ​ទិ​ត្យ ប៊ុនហេង​លើ​ចិញ្ចើម​ឆ្វេង​ដេរ​ចំនួន​០៣ ថ្នេរ​។​

     ក្រោយពេល​កើតហេតុ​រួច​នៅវេលា​ម៉ោង​៦​និង​០៥​នាទី​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​បានឃើញ​ហេតុការណ៍​នេះ បាន​តាម​ចាប់​ឃាត់ខ្លួន​ជនល្មើស​និង​វត្ថុតាង​បញ្ជូនមក​ប៉ុស្តិ៍​ដើម្បី​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី​។​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​របួស​នៅ​ពេទ្យ​រកា​កោង ៕​

adverise with khmeread

មតិយោបល់