adverise with khmeread Image %282%29

ទំនាស់គ្នារឿងចេញលុយច្រៀង ខារ៉ាអូខេមិនស្មើដកកាំបិតចាក់ស្លាប់

      កំពង់ចាម ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីមានទំនាស់រឿងចេញថ្លៃច្រៀងខារ៉ាអូខេមិនស្មើ ហើយមិត្តភក្ត្ររបស់ខ្លួនយកកាំបិតចុងស្រួចចាក់ចំទ្រូងស្តាំ។
      អំពើហិង្សាដោយចេតនា ខាងលើនេះកើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី៥ធ្នូឆ្នាំ២០១៥នៅភូមិអូរបេង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
      ប៉ូលិសខេត្តកំពង់ចាមបានឲ្យដឹងថា ជនរងគ្រោះឈ្មោះស្រន ណារ៉ាភេទប្រុសអាយុ២៧ឆ្នាំ ។ចំណែកជនដៃដល់ឈ្មោះសុត ពិសិដ្ឋភេទប្រុសអាយុ២៧ឆ្នាំពួកគេទាំង២នាក់ស្នាក់នៅភូមិកើតហេតុជាមួយគ្នា បានរត់គេចខ្លួន។
    ប៉ូលិសបន្តថា ដំបូងពួកគេទាំង២នាក់ចូលច្រៀងខារ៉ាអូខេ ពេលចប់ក៏មានទំនាស់គ្នាពីរឿងចេញលុយមិនស្មើ ហើយជនបង្កបានយកកាំបិតចុងស្រួចចាក់ចំទ្រូងស្តាំបណ្តាលឱ្យស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យចំណែកជនប្រព្រឹត្តិល្មេីសគេចខ្លួនបាត់៕

 

adverise with khmeread

មតិយោបល់