adverise with khmeread 2

​លោក Gary Neville រង​សម្ពាធ​រឹតតែ​ខ្លាំង​បន្ទាប់ពី​ចាញ់ Betis ១​ទល់នឹង​០

Gary Neville ទទួលស្គាល់ថា "​ដំណឹង​មរណភាព​ត្រូវបាន​កត់ត្រា​ទុក​រួច​បា​ត់ទៅ​ហើយ​! បន្ទាប់ពី​ទទួលរង​បរាជ័យ​ក្រោម​ស្នាដៃ Real Betis ក្នុង​លទ្ធផល ១-០ ដោយ​ពង្រីក​ភាពមិន​ដែល​ឈ្នះ​ក្នុងនាម​ជា​គ្រូបង្វឹក Valencia រហូតដល់​ប្រកួត ៩ ហើយ​ឥឡូវ​វា​បានធ្វើឱ្យ​លោក​កំពុងតែ​តស៊ូ​ដើម្បី​សង្គ្រោះ​ការងារ​របស់ខ្លួន​។​

​លោក​បាន​រៀបរាប់​អំពី​បរាជ័យ​ថ្មី​ចុង​ក្រោយនេះ​ថា​គឺ​ដូចជា "​ត្រូវគេ​ដាល់​ចំ​កញ្ចប់​មុខ​អញ្ចឹង​" ប៉ុន្តែ​គាត់​បាន​ប្តេជ្ញា​នឹង​ជួយ​ស្រោចស្រង់​ក្រុម បន្ទាប់ពី​ឃើញ​ក្រុម​របស់គាត់​ចាញ់​ក្រុម​ម្ចាស់​ដែល​ស្ថិតនៅ​លេខ​រៀង​ក្រោម​ក្លឹប Valencia ក្នុង​តារាង​មុន​ការប្រកួត ខណៈដែល​ក្រុម​ម្ចាស់​ផ្ទះមួយ​នេះ​ឈ្នះ​បានតែ​មួយ​ប្រកួត​គត់​ក្នុង​ទឹកដី​របស់ខ្លួន​នា​រដូវ​កាល​នេះ​។​

​ពីលើ​បញ្ហា​ដែល​កាន់តែ​អាក្រក់​ពីលើ​នេះ​ទៅទៀត​គឺ​ពួកគេ​បានបញ្ចប់​ការប្រកួត​ដោយ​សល់​សមាជិក​ត្រឹមតែ ១០ នាក់​ប៉ុណ្ណោះ បន្ទាប់ពី​កីឡាករ Jose Gaya ដែល​បាន​ដាក់ឱ្យ​លេង​នា​ដើមតង់​ទី ២ ធ្វើឱ្យមាន​កំហុស​ទទួល​បាន​កាត​ក្រហម​នៅ ៥ នាទី​ជិត​បញ្ចប់​ការប្រកួត​។ ហើយ​ប្រសិនបើ Neville បន្ត​ចង់​ឈរជើង​ក្នុង​តំណែង​មួយ​នេះ​បន្តទៀត ភារកិច្ច​របស់គាត់​ប​ន្ទា​ប់​គឺ​ត្រូវ​ផ្តួល​ក្រុម​អ្នកមាន​បុណ្យ Barcelona នៅ​ជើង​ទី​ពីរ​នៃ​ពានរង្វាន់​ខាប់ Copa del Rey វគ្គ​បួន​ក្រុម​ចុងក្រោយ ដែល​កាលពី​សប្តាហ៍​មុន​ក្រុម​ដ៏​កំសត់​មួយ​នេះ​ទើបតែ​ទទួលបាន​លទ្ធផល​បរា​ជ័យ ៧-០ យ៉ាង​អាម៉ាស់​ក្រោម​ថ្វី​ជើង​អ្នក​មានបុណ្យ​កាលពី​ជើង​ទីមួយ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់