adverise with khmeread 30f5e00900000578 3435862 image a 60 1454846059035

បុណ្យ Carnival បន្ត​ប្រារព្ធ​ឡើង​កាលពី​ចុង​សប្តាហ៍​ដោយ​មិន​ខ្វល់​ថា​វីរុស​ហ្ស៊ី​កា​អាច​ឆ្លង​ទូទាំង​ពិភពលោក​

​    ​បើទោះជា​មានការ​ព្រមាន​ថា​សម្លៀកបំពាក់​ប្រពៃណី​ខ្លីៗ​សម្រាប់​ពិធីបុណ្យ​ខា​នី​វ៉​ល (Carnival) អាច​នឹង​ព​ន្លឿ​ន​ការរីក​រាលដាល​វីរុស​ហ្ស៊ី​កា ក៏​អ្នក​សម្តែង​និង​អ្នក​មកលេង​បុណ្យ​រាប់ពាន់នាក់ ដែល​នាំគ្នា​ចូលរួម​ក្នុង​ពិធីបុណ្យ​តាម​ដងផ្លូវ​ទូទាំងប្រទេស​ប្រេ​ស៊ី​ល នៅតែ​បន្ត​ប្រព្រឹត្តទៅ​នៃ​ពិធីបុណ្យ​តាម​ប្រពៃណី​នេះ​ដដែល​។ 

​    ​ក្នុង​ទីក្រុង​សៅ​ប៉ូ​ឡូ ជាទី​ក្រុង​សម្បូរ​មនុស្ស​រស់នៅ​បំផុត​របស់​ប្រេ​ស៊ី​ល និង ជា​រដ្ឋធានី​សេដ្ឋកិច្ច​របស់ខ្លួន ថ្ងៃទី​ពីរ​នៃ​ការអបអរ​បុណ្យ​ខា​នី​វ៉​ល​គេ​ឃើញ​ក្បួន​ដង្ហែ​ជាច្រើន​របស់​សាលា​របាំ​សាំ​បា​ហែល​ឆ្លងកាត់​ផ្លូវ​នានា​ក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ដ៏​អស្ចារ្យ ដែល​គ្របដណ្តប់​រោម​ដោយ​សត្វ ត្បូង​ពេជ្រ​កាឡៃ​ផ្លេកៗ​ចម្រុះ​ពណ៌ និង​អ្វីៗ​ជាច្រើន​ទៀត​មិនអាច​រ៉ាយរ៉ាប់​អស់​នោះទេ​។ 

​    ​ក្រុម​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​បាន​ព្រមាន​ថា ការអបអរ​បុណ្យ​ខា​នី​វ៉​ល ដែល​ធ្វើឡើង​នៅ​ទូទាំងប្រទេស​ប្រេ​ស៊ី​ល​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​អាច​នឹង​ក្លាយជា "​ការផ្ទុះ​ឡើង​យ៉ាង​ខ្លាំងក្លា​" ដែល​នឹង​ឃើញ​ជំងឺ​ហ្ស៊ី​កា​ឆ្លងតាម​មូស​ខាំ រីក​រាលដាល​ទូទាំង​ពិភពលោក​។ 

​    ​ពិធីបុណ្យ​ដ៏​ធំ​សម្បើម​ប្រចាំឆ្នាំ​ដែល​ល្បីល្បាញ​ខាង​ការហែក្បួន​ក្នុង​ឈុត​សាំ​បា​ដ៏​ហ៊ឺហា​ឆើតឆាយ និង​ការ​រាំ​តាម​ដងផ្លូវ​ពេញៗ​មួយ​យប់នោះ ត្រូវគេ​រំពឹងថា​នឹង​ទាក់ទាញ​មនុស្ស​ប្រហែល ៥ លាន​នាក់​មកពី​ជុំវិញ​ពិភពលោក​។ 

​    ​វេជ្ជបណ្ឌិត លោក សឺ​ជី​អូ សី​មឺ​មែន (Sergio Cimerman) អ្នកជំនាញ​សិក្សា​អំពី​មេរោគ​ឈានមុខ​មួយរូប​បាន​ព្រមាន​ថា ការប្រមូលផ្តុំ​គ្នា​នៃ​មនុស្ស​យ៉ាងច្រើន​កុះករ​ដោយ​ស្លៀកពាក់​បិត​ជិត​បន្តិចបន្តួច​ក្រោម​ដំណក់ភ្លៀង​តាម​ដងផ្លូវ​ពោរពេញ​ដោយ​សំរាម​បែបនេះ​ច្បាស់​ជា​ធ្វើឱ្យមាន​ហានិភ័យ​ខ្ពស់​ដល់​អ្នកចូលរួម​ក្នុង​ពិធីបុណ្យ​ដែល​រៀបចំ​ទូទាំង​ប្រេ​ស៊ី​ល​នៅ​ចុង​សប្តាហ៍​ជាមិនខាន​។  


​    ​ការ​មានជំនឿថា ហ្ស៊ី​កា​បង្កឱ្យមាន​បញ្ហា​ក្បាល​តូច​ខុស​ប្រក្រតី​ចំពោះ​ទារក​ទើប​កើត​ពី​ម្តាយ​ដែល​ឆ្លង​វីរុស​ខណៈពេល​កំពុង​ពរ​ពោះ​បាន​ញ៉ាំងឱ្យ​រដ្ឋាភិបាល​បរទេស​នានា​ព្រមាន​មិនឱ្យ​ធ្វើ​ដើរទៅ​កាន់​ប្រទេស​ភាគច្រើន​នៃ​តំបន់​អាមេរិក​ឡាទីន​។ 

​    ​អង្គការ​សុខភាព​ពិភពលោក​បានប្រកាស​ភា​ព​អាសន្ន​រួចមកហើយ​ក្នុង​សប្តាហ៍​កន្លងទៅ ហើយក៏​មានការ​ព្រួយបារម្ភ​គួរឱ្យខ្លាច​ផងដែរ​ថា វីរុស​នេះ​អាច​នឹង​ឆ្លង​តាមរយៈ​ទឹកកាម ឈាម និង​សូម្បី​ទឹកមាត់​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់