Cristiano Ronaldo បង្អួនកូនភ្លោះ ក្រោយព័រទុយហ្គាល់ធ្លាក់ពី Confederations Cup

Cristiano Ronaldo បានបង្ហោះនូវរូបថតដែលខ្លួនកំពុងផ្តល់ភាពកក់ក្តៅទៅដល់ទារកភ្លោះទើបនឹងចាប់កំណើតថ្មីរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ និងបានសរសេរថា "រីករាយដែលអាចកាន់របស់ជាទីស្រឡាញ់ថ្មីទាំងពីរនៃជីវិតរបស់ខ្ញុំ"។

តារាបាល់ទាត់ឆ្នើមរបស់ក្រុមអធិរាជស Real Madrid វ័យ ៣២ឆ្នាំ ដែលទទួលរងនូវភាពខកចិត្តកាលពីថ្ងៃពុធ ពេលដែលក្រុមបាល់ទាត់អន្តរជាតិព័រទុយហ្គាល់ត្រូវបានទម្លាក់ចេញពីដំណើរប្រជែងពានខាប់អន្តរជាតិ Confederations Cup បានត្រឡប់ទៅកាន់គេហដ្ឋានរបស់ខ្លួនវិញដើម្បីអបអរនូវសេចក្តីអំណរផ្ទាល់ខ្លួនរបស់គាត់។

Ronaldo មិនអាចជួបកូនប្រុស និងកូនស្រីទាំងពីររបស់គាត់បាន ដោយសារតែមានភារកិច្ចជាមួយនឹងប្រទេសរបស់ខ្លួន ប៉ុន្តែទីបំផុតគាត់អាចជួបមុខពួកគេជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

ម្ចាស់ពានរង្វាន់ Ballon d'Or បួនសម័យកាលរូបនេះ បានចែកចាយនូវរូបថតដ៏ផ្អែមល្ហែមរបស់ខ្លួនកំពុងបីបមកូនៗរបស់គាត់ ដោយត្រូវបានគេជឿជាក់ថាមានឈ្មោះ Mateo និង Eva ខណៈដែលគាត់បានអង្គុយនៅលើសាឡុង៕

adverise with khmeread