adverise with khmeread 10175108175 187f80778b b thaad

កូរ៉េខាងត្បូង​និង​អាមេរិក​ចង់​ដាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ដ៏​ទំនើប​ដើម្បី​សំ​ញ៉ែង​ទៅ​កូរ៉េខាងជើង​វិញ​

​    ​កូរ៉េខាងត្បូង​និង​ក្រុមមន្ត្រី​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ពួក​នឹង​ចាប់ផ្តើម​ពិភាក្សា​ជា​ផ្លូវការ​អំពី​ការដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អាមេរិក​នៅ​ឧបទ្វីប​កូរ៉េ ប៉ុន្តែ​ត្រូវបាន​បដិសេធ​ដោយ​ចិន​។​

​    ​ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​រ៉ុក្កែត​កាលពី​ថ្ងៃអាទិត្យ ។ សហរដ្ឋអាមេរិក​និង​ក្រុម​ប្រទេស​ជា​សម្ពន្ធមិត្ត​របស់ខ្លួន​បាន​ថ្កោលទោស​ការបាញ់​រ៉ុក្កែត​នេះ ដោយ​ចាត់ទុក​ការបាញ់​នេះ​ថា​ជាការ​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​។​

​    ​លោក Ryu Je-Seung នាយក​គ្រប់គ្រង​គោលនយោបាយ​នៅ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​នៅ​ទីក្រុង​សេ​អ៊ូ​ល បាន​និយាយថា “​មានការ​សម្រេចចិត្ត​មួយ​ដើម្បី​ចាប់ផ្តើម​កិច្ចពិភាក្សា​ជា​ផ្លូវការ​ស្តីពី​ការដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD នៅ​កូរ៉េខាងត្បូង ដែលជា​ផ្នែក​មួយ​នៃ​ការធ្វើ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​សម្ពន្ធមិត្ត​កូរ៉េខាងត្បូង​-​អាមេរិក​៕ 

adverise with khmeread
ប្រភព៖ ណេស៊ិនម៉ាល់ធីមេឌា

អ្នកនឹងចូលចិត្ត

មតិយោបល់