You will take care on using your phone or web camera after this!

អ្នកនឹង​ប្រយ័ត្ន​ក្នុងការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​និង Webcam បន្ទាប់ពី​អាន​អត្ថបទ​នេះ​រួច​!

​    ​ខណៈដែល​បច្ចេកវិជ្ជា​លូតលាស់ បទល្មើស​ក៏​កើនឡើង​តាម​នឹង​ដូច​ដែរ​។ ដល់ពេល​វេលា​ខ្លះ​មនុស្ស​មួយចំនួន​បាន​ទោរទន់​ទៅ​ប្រែក្លាយជា​អ្នក Hack កុំព្យូទ័រ​ផ្ទាល់ខ្លួន​របស់​អ្នកដទៃ​។ រឿង​ដែល​រឹតតែ​អាក្រក់​ទៅទៀត​គឺ​នៅពេល​ពួកគេ​អាច​ចូល​តាមរយៈ​ប្រព័ន្ធ​កាមេរ៉ា​ដើម្បី Hack រូបភាព និង​វីដេអូ រួច​យកមក Upload ដើម្បី​គំរាម​ទារប្រាក់​។ 

​    ​គេ​តែងតែបាន​ណែនាំ​ឱ្យ​មនុស្ស​មានការ​ប្រុងប្រយ័ត្ន​បន្ថែម​នៅពេលណា​ដែល​ពួកគេ​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ដែលមាន​ឯកសារ​សំខាន់ៗ​ច្រើន​។ យើង​បានដឹង​រួចមកហើយ​ថា មនុស្ស​ជាច្រើន​បាន​ក្លាយជា​ជនរងគ្រោះ​ដោយសារតែ​ករណី​មួយ​នេះ​។ ពួក Hacker មិនមែន​ចេះតែ​ជ្រើសរើស​មនុស្ស​មក​វាយប្រហា​រ​បានទេ ដរាបណា​ពួកវា​អាច​ចូល​ទៅយក​រូបភាព​ឬ​ឯកសារ​សំខាន់ៗ​របស់​បុគ្គល​ម្នាក់​នោះបាន​ជាមុនសិន​។ 

​    ​សព្វថ្ងៃ មាន​សូ​ហ្វ​វែ​មួយចំនួន ដែល​ជួយ​រក​វិធី​ដើម្បី​ជួយ​អ្នកធានា​សុវត្ថិភាព​ឯកសារ​ផ្ទាល់ខ្លួន​។ សូ​ហ្វ​វែ​ទាំងនេះ​បង្កើតឡើង​ក្នុង​គោលបំណង​ឱ្យ​អ្នកមាន​ការយល់ដឹង និង​ឆ្លាត​វៃ​ជាង​មុន នៅពេល​និយាយ​ដល់​ការ​លាក់​ឯកសារ​ពិសេស​ផ្ទាល់ខ្លួន​។ សូម​ទស្សនា​វី​ដូ​ដ៏​មាន​ប្រយោជន៍​ខាងក្រោម​នេះ​ទាំងអស់គ្នា​៕  

 

ប្រភព៖ Sizzling Feed

អ្នកនឹងចូលចិត្ត

មតិយោបល់