adverise with khmeread Fury

១០ថ្ងៃទៀតនឹងដឹងពីទីកន្លែងសម្រាប់ជំនួបឡើងវិញរវាង ហ្វើរី និង គ្លីតឆ្កូ

          ក្នុងរយៈពេល​១០​ថ្ងៃទៀត​ កីឡាករ​ប្រដាល់​ទម្ងន់​ធ្ងន់​របស់​អង់គ្លេស ថាយសាន់ ហ្វើរី (Tayson Fury) រំពឹង​ថា នឹង​សម្រេចកិច្ចព្រមព្រៀង​ជុំវិញ​ទីកន្លែង​​ប្រកួត​សម្រាប់​ជំនួប​លើង​វិញ​ជាមួយ​នឹង​កីឡាករ វ្លាឌីមៀ គ្លីតឆ្កូ (Wladimir Klitschko) ដោយ​សង្វៀន​នៅ​អង់គ្លេស​ឬអារ៉ាប់រួម​អាចជាទីកន្លែង​ស័ក្តិ​សមបំផុត។

          ប្រទេសកាតានិងទីក្រុង​អាប៊ូ​ដាប៊ី អន្ទះសារចង់​រៀបចំ​កម្មវិធីប្រដាល់​ទម្ងន់​ធ្ងន់​នេះ​ ដែលពេល​នោះ​គេនឹង​ឃើញ​កីឡាករ ហ្វើរី យក​ខ្សែ​ក្រវ៉ាត់ WBA   WBO   IBO និង​ខ្សែ​ប្រវ៉ាត់​ដែល​ទើបនឹងឈ្នះ​ពី គ្លីតឆ្កូ កាលពីខែវិច្ឆិកានោះ​មក​ដាក់បង្អួត​ម្តងទៀត។ 

ប្រសិនបើ​ពួកគេ​មិនអាច​សម្រេចកិច្ចព្រមព្រៀងត្រឹមចុងសប្តាហ៍​នេះ​ទេ នោះ​ការប្រកួត​នៅ​ក្នុងទឹក​ដី​ទំនងជា​ធ្វើ​ឲ្យ​កីឡាករ​វ័យ២៧​ឆ្នាំរូបនេះចាប់អា​រម្មណ៍​ជាង។

          ការចរចាឲ្យ ហ្វើរី ឡើង​ប្រកួត​ជាមួយ​កីឡាករអ៊ុយក្រែន គ្លីតឆ្កូ នៅ​ខែ​ឧសភា​នេះ ប៉ុន្តែ​ដោយ​សារតែកីឡាករ​ អាមៀ ខាន់ (Amir Khan) ត្រូវ​ជួប​ជាមួ​យ​នឹង​កីឡាករ សូល អាលវ៉ារ៉េស (Saul Alvarez) ដើម្បីដណ្តើម​ខ្សែ​ប្រវ៉ាត់​ WBC នៅ​ក្នុង​ខែនោះផងដែរ មានន័យ​ថា ជំនួបនេះនឹងត្រូវធ្វើ​នៅ​ពីរបីសប្តាហ៍​បន្ទាប់​វិញ​។

            ពិតណាស់ ហ្វើរី មិនចង់​ត្រឡប់​ទៅអាល្លឺម៉ង់ ដែលជា​មូលដ្ឋាន​របស់ គ្លីតឆ្កូ ទេ ពីព្រោះ​គាត់ដឹងថា វាមានការពិបាកក្នុង​ការ​​យក​ឈ្នះ​ជា​លើក​ទី​២​នៅ​ទីនោះ៕

adverise with khmeread

មតិយោបល់