Joe Hart បង្ខំចិត្ត​ចូលរួម​ដំណើរ​ប្រកួត​កម្តៅ​សាច់ដុំ​ជាមួយ Man City

​    ​អ្នកចាំទី Joe Hart នឹង​បង្ខំចិត្ត​ចូលរួម​ដំណើរ​ប្រកួត​កម្តៅ​សាច់ដុំ​ជាមួយ​ក្រុម Man City នៅ​រដូវក្តៅ​នេះ​បើទោះបីជា​លោក Pep Guardiola មិនត្រូវ​ការខ្លួន​ក៏ដោយ​។​

​    ​Hart បាន​វិលត្រឡប់​មកកាន់​ក្លឹប Man City វិញ​បន្ទាប់ពី​ចំណាយពេល​ខ្ចី​ជើង ពេញ​មួយ​រដូវ​កាល​ជាមួយ​ក្លឹប Torino របស់​អ៊ីតាលី ប៉ុន្តែ​ដឹងថា ខ្លួន​នៅមាន​អនាគត​នៅ​កីឡដ្ឋាន Etihad Stadium ក្រោម​ការដឹកនាំ​របស់​លោក Guardiola នៅឡើយ​។​

​    ​ស្រប​ពេលដែល​ក្លឹប Man City អវត្តមាន​អ្នកចាំទី Claudio Bravo ដោយសារ​បំពេញ​កាតព្វកិច្ច​ជាមួយ​ក្រុម​ជម្រើសជាតិ​ឈី​លី​សម្រាប់​ការប្រកួត Confederations Cup នោះ​ធ្វើ​ឲ្យ​កីឡាករ Ederson និង Hart ក្លាយជា​ជម្រើស​ពីរ​គត់​សម្រាប់​លោក Guardiola​។​

​    ​មានន័យថា Hart ប្រឈមមុខ​នឹង​ស្ថានភាព​មិនល្អ​មួយ​ដែល​ត្រូវ​ចូលរួម​ដំណើរ​ប្រកួត​កម្តៅ​សាច់ដុំ​មុន​រដូវ​កាល​របស់ Man City នៅ​អាមេរិក​នៅ​រដូវក្តៅ​នេះ បើទោះបីជា​លោក Guardiola គ្មាន​ការជឿជាក់​ចំពោះ​ខ្លួន​ក៏ដោយ​៕​

adverise with khmeread