Man Utd ចង់​ផ្ទេរ​ខ្សែការពារ Kieran Tierney ពី​ក្លឹប Celtic

​    ​គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម Man Utd លោក Jose Mourinho ចង់​ផ្តែរ​ខ្សែការពារ​រ Kieran Tierney របស់​ក្លឹប Celtic ។ គ្រូបង្វឹក​រូបនេះ​បាន​តាមឃ្លាំមើល​ការរីកចំរើន​របស់​កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ និង​ចង់​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ក្នុងតម្លៃ​១៥​លាន​ផោន​។​

​    ​កីឡាករ​អន្តរជាតិ​របស់​ស្កុ​តឡែ​ន​រូបនេះ ទទួលបាន​ការចាប់អារម្មណ៍​ហើយ Man Utd បាន​បញ្ជូន​ក្រុមការងារ​ទៅពិនិត្យ​មើល​ការវិវឌ្ឍ​របស់​កីឡាករ​រូបនេះ​។ មានការ​ចាប់អារម្មណ៍​ច្រើនឡើង បន្ទាប់ពី Tierney ធ្វើ​បានល្អ​អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​អង់គ្លេស​នៅ​ខែ​នេះ​។​

​    ​លោក Mourinho ចង់បាន​ខ្សែការពារ​ស្លាប​ឆ្វេង​ថ្មី ខណៈពេល​អនាគត របស់​កីឡាករ Luke Shaw នៅ​កីឡដ្ឋាន Old Trafford ស្ថិតក្នុង​ភាពមិនច្បាស់លាស់​មិន ហើយ Luke Shaw ក៏​ដឹងថា Man Utd កំពុង​ស្វែងរក​កីឡាករ​ថ្មី​ដែរ​។​

​    ​ខ្សែការពារ​ស្វា​ប​ឆ្វេង​រូបនេះ​នៅមាន​កិច្ចសន្យា​បួន​ឆ្នាំ​ទៀត​ជាមួយ Celtic  ប៉ុន្តែ​ទោះជា​យា់ង​ណា Celtic ចង់​ឲ្យ Tierney បន្ត​នៅ​យ៉ាងហោចណាស់​មួយឆ្នាំ​ទៀត​៕

adverise with khmeread