Arsenal ត្រៀម​បំបែក​ឯតទគ្គ​កម្ម​ផ្ទេរ​សម្រាប់​កីឡាករ Lacazette ពី Lyon

​    ​ក្លឹប Arsenal ត្រៀម​បំបែក​ឯតទគ្គ​កម្ម​ផ្ទេរ​របស់ខ្លួន​ដោយ​ហ៊ាន​ចំណាយ​ប្រា​ក់ជាង​៥០​លាន​ផោន ដើម្បី​ផ្ទេរ​ខ្សែប្រយុទ្ធ Alexandre Lacazette របស់​ក្លឹប Lyon ។​

​    ​ប្រភព​ជាច្រើន​នៅ​បារាំង​និយាយថា កីឡាករ​វ័យ​២៦​ឆ្នាំ​ដែល​រកបាន​៣៧​គ្រាប់​ក្នុងការ​បង្ហាញមុខ​៤៥​លើក​កាលពី​រដូវ​កាល​មុន​នោះ បាន​ប្រាប់​មិត្តភក្តិ​ថា កិច្ចព្រមព្រៀង​ដែលមាន​ទឹកប្រាក់​ជាង​៥០​លាន​ផោន​នោះ​ជិត​សម្រេច​ហើយ​។​

​    ​ប្រធាន​ក្លឹប Lyon លោក Jean Michel Aulas បាន​អះអាង​កាលពីដើម​សប្តាហ៍​នេះ​ថា ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​រូបនេះ​បាន​ចំណាយពេល​ពេញ​មួយ​អាជីព​ជាមួយ​ក្លឹប​នេះ ដូច្នេះ​មិន​ទំនងជា​ផ្ទេរ​ចង់​ចេញ​នោះទេ ប៉ុន្តែ​ក្លឹប Arsenal ក៏​មិនបាន​បោះបង់ចោល​ការតាមប្រមាញ់​ផងដែរ​៕​

adverise with khmeread