adverise with khmeread Neymar and sergio web

Pep Guardiola: Man City ត្រៀមលុយ១៥០លានផោន ដើម្បីផ្ទេរ Neymar និង Sergio Busquets

          ដោយទទួលបានការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី Man City នៅរដូវក្តៅនេះលោក Pep Guardiola​ គ្រូបង្វឹក​ថ្មី​របស់​ Manchester City ចង់​បាន​កីឡាករពីរ​រូបពី​ក្លឹប​បា​សេឡូ​ណា​ គឺកីឡាករ Sergio Busquets និង​កីឡាករ​ប្រេស៊ីល Neymar។ ហើយ​ Barcelona ក៏កំពុងត្រៀម​ខ្លួន​ទទួល​យក​ទឹកប្រាក់​១៥០​លាន​ផោន​សម្រាប់កីឡា​ករទាំងពីរផងដែរ។

          Lionel Messi ប្រហែលជា​មិនអាច​ទៅ​រួចដោយ​សារតែ​ទំនាក់ទំនង​ប្រេះ​ស្រាំ​ជាមួយ​លោកនៅ​ដំណាច់​​អាណត្តិ​នោះ ដូច្នេះ លោក Guardiola ​បាន​បង្វែរ​ចំណាប់​អារម្មណ៍​ មក​លើ​កីឡាករ​ Busquets និង Neymar​ ហើយកី​ឡា​ករ​ទាំងពី​អាចនឹងក្លាយជាកីឡាករ​ដែល​មាន​តម្លៃថ្លៃជាងគេនៅលើ​ពិភពលោក។ Busquets វ័យ​២៧​ឆ្នាំ​ជា​ខ្សែបម្រើ​ប្រកបដោយ​ទេពកោសល្យ ហើយ​កីឡាកររូប​នេះ​ធ្លាប់​លើក​ពាន​ឆេមពានលីក​ជា​ក្លឹប​ Barcelona ជាច្រើន​លើក​និងលើក​ពាន​ World Cup ជាមួយ​ក្រុម​អេស្ប៉ាញ​ផងដែរ។ Busquets មានទំនាក់​ទំនង​រឹងមាំ​ជាមួយលោក Guardiola។ ប៉ុន្តែ Barcelona ក៏ចង់​រក្សាទុក​កីឡាករ​រូបនេះ​តាម​រយៈ​កិច្ច​សន្យា​រយៈ​ពេល​យូរផងដែរ។

លោក Guardiolaក៏កំពុង​ចាប់​អារម្មណ៍​នឹង​កីឡាករ នីម៉ា ផងដែរ​។​ Neymar កំពុង​លេងក្នុង​ឋានៈ​ជា​ជម្រើសបន្ទាប់​របស់ Messi នៅ Barcelona ហើយ Manchester United and Real Madrid ក៏ចាប់អារម្មណ៍​នឹង​កីឡាករ​រួបនេះ ដែរ។ លោក Guardiola ផ្តល់ក្តីសង្ឃឹម​ដល់ Man​ City ដែលជា​សញ្ញា​បង្ហាញថា​ Man City គឺអាចជាក្លឹបមួយ​ក្នុង​ចំណោម​ក្លឹប​ធំ​លើ​លោក៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់