ចាំមើលធ្វើបានដូចការអួតអាងអត់!!! Pacquiao ថានឹងផ្តួល Jeff Horn តែមួយភ្លែតប៉ុណ្ណោះ ដើម្បីអន្ទង Floyd Mayweather ឱ្យមកប្រកួតសងសឹក

Manny Pacquiao នឹងព្យាយាមវាយសង្គ្រប់យកឈ្នះលើអ្នកប្រដាល់អូស្ត្រាលី Jeff Horn ក្នុងប៉ុន្មានតឹកដំបូងប៉ុណ្ណោះដើម្បីអន្ទង Floyd Mayweather ឱ្យមកប្រកួតសងសឹកឡើងវិញជាមួយខ្លួន។ នេះបើតាមសម្តីគ្រូបង្វឹករបស់អ្នកប្រដាល់ហ្វីលីពីនរូបនេះ គឺលោក Freddie Roach។

Pacquiao ដែលចាញ់ Mayweather ក្នុងការសម្រេចជាឯកឆន្ទក្នុងទីក្រុង Las Vegas ក្នុងឆ្នាំ ២០១៥ នឹងការពារខ្សែក្រវាត់ទម្ងន់មធ្យម WBO របស់គាត់ទល់នឹងអ្នកប្រដាល់អូស្ត្រាលី Horn ក្នុងទីក្រុង Brisbane នៅព្រឹកថ្ងៃអាទិត្យនេះ (ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN)។ លោក Roach បានប្រាប់ទូរទស្សន៍ Sky News អំពី Pacquiao អាយុ ៣៨ ឆ្នាំយ៉ាងដូច្នេះ "គាត់ចង់បានការប្រកួតសងសឹកជាមួយ Mayweather"។

គួរបញ្ជាក់ថា តាម​សេចក្តីរាយការណ៍​រប​ស់​វេ​ប​សាយ Bleacher Report បានឱ្យដឹងថា កីឡាករ​ហ្វីលីពីន​វ័យ​៣៨​ឆ្នាំ បានទាមទារ​តម្លៃ​ខ្លួន​ពី ៧​លាន​រហូតដល់ ១០​លាន​ដុល្លារ ពី​ការឡើង​ការពារ​ខ្សែក្រវាត់ WBO លើកដំបូង​របស់គេ​ក្រោយ​ដណ្តើមបាន​ពី​ជើង​ខ្លាំង​អាមេរិក Jessie Vargas កាលពី​ចុងឆ្នាំ​២០១៦ តប​តាម​ការ​ផ្តូ​រ​ផ្គង​របស់លោក​ Bob Arum ជនជាតិ​អាមេរិក បន្ទាប់ពី​ការជួប​ជាមួយ Amir Khan ត្រូវបាន​លុបចោល៕

adverise with khmeread