adverise with khmeread Sink hole swallows 2676574n

ញាក់សាច់​! កំពុង​ជិះឡាន​មួយ​គ្រួសារ ត្រូវ​ព្រះធរណី​ស្រូប​ពេល​កំពុងបើក​កណ្តាល​ថ្នល់​

​    ​អន្លង់​កណ្តាល​ថ្នល់​មួយ​បាន​ស្រូបយក​រថយន្ត​មួយគ្រឿង​ដែល​ដឹក​មនុស្ស​មួយ​គ្រួសារ​នៅ​ប្រទេស​ប៉េ​រូ​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​។ 

​    ​ក្រុម​សង្គ្រោះបន្ទាន់​ក្នុងប្រទេស​ប៉េ​រូ​បាន​ចូលទៅ​សង្គ្រោះ​ពួកគេ​ចេញពី​អន្លង់​មួយ ដែលមាន​មុខកាត់​ប្រហែល ៥ ម៉ែត្រ និង​ជម្រៅ​ប្រហែល ៣ ម៉ែត្រ ដោយ​ប្រើ​ខ្សែពួរ​។​

​     រថយន្តស្ទូច​ក្រោយមក​ត្រូវគេ​បញ្ជូន​មកដល់​ដើម្បី​យក​រថយន្ត​នេះ​ចេញពី​អន្លង់​។ 

​    ​គ្មាន​នរណាម្នាក់​បានរ​ងរ​បួស​ក្នុង​ឧ​ប​ទ្ទវេ​ហ​តុ ដែល​គេ​ជឿថា​បង្កឡើង​ដោយសារ​ភ្លៀង​ខ្លាំង​មួយ​នេះ​ទេ​៕ 

 

adverise with khmeread
ប្រភព៖ sky news

មតិយោបល់