adverise with khmeread Image1

Hot News៖ ទូកដែលលិចក្បែរ​កោះរុងសន្លឹមគឺដឹកទេសចរចិនចំនួន ៦ នាក់ និងពុំមាននរណាម្នាក់គ្រោះថ្នាក់ទេ

ព្រះសីហនុ​៖ ប៉ូលិស​ខេត្ត​ព្រះសីហនុ បាន​រាយការណ៍នៅ​ព្រឹក​ថ្ងៃទី​៨ កុម្ភៈ​នេះ​ថា ទូក​ដឹក​អ្នក​ទេសចរណ៍​មួយគ្រឿងដែលដឹកអ្នកទេសចរជនជាតិចិន ៦ នាក់ (ស្រីទាំងអស់ក្នុងនោះមានកុមារ ២ នាក់) បាន​លិចនៅក្បែរ​កោះរុងសន្លឹម កាលពី​វេលា​ម៉ោង​ប្រហែល​ជិត ១០ ព្រឹក ថ្ងៃ​៨ ខែកុម្ភៈ​នេះ ក្នុងខណៈពេល​ជិះ​ត្រឡប់ពីកម្សាន្វិញ ហើយ​​លិចត្រង់ចំណុច​បៃ​ទន្លេ​។ 

​ប្រតិបត្តិការ ក្នុង​ហេតុការណ៍​នោះ កម្លាំង​សមត្ថកិច្ច​ចម្រុះមាន​ទាំង​កម្លាំងទីបញ្ជាការ​ជួរមុខ បានចេញធ្វើ​អន្តរាគមន៍​ជួយសង្គ្រោះ​អ្នក​ទេសចរចិនទាំងអស់នោះ ហើយគ្មាននរណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតទេ ក្នុងនោះរួមទាំងអ្នកបើកបរទូកជនជាតិខ្មែរពីរនាក់ផងដែរ៕ 

adverise with khmeread

មតិយោបល់