លោក Jurgen Klopp នឹងមិនអនុញ្ញាតឲ្យ Sturridge ចាកចេញពី Liverpool ទេ

លោក Jurgen Klopp បានរារាំងកីឡាករ Daniel Sturridge ចាកចេញពីក្លឹបLiverpool ពីព្រោះត្រូវចំណាយដើម្បីស្វែងរកកីឡាករថ្មីមកជំនួស។ គ្រូបង្វឹកក្លឹបហង្សក្រហម Liverpool រូបនេះបានបដិសេធមិនលក់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះទេ នៅរដូវក្តៅនេះ បើទោះបីជាមានការចាប់អារម្មណ៍ច្រើនលើកីឡាកររូបនេះក៏ដោយ។ 

នាយកក្លឹប Liverpool បានជជែកជាមួយសមាជិកជាន់ខ្ពស់និងក្រុមការងារបង្វឹក ហើយការលើកឡើងពីកិច្ចព្រមព្រៀងផ្ទេរក្នុងតម្លៃខ្ពស់នោះគឺជាឧបសគ្គ។ 

លោក Klopp ជឿថា ទឹកប្រាក់ដែលទទួល បានពីការលក់ Sturridge នឹងមិនអាចទិញខ្សែប្រយុទ្ធថ្មីដែលមានគុណភាព ប្រហាក់ប្រហែលកីឡាកររូបនេះបានទេ។  គេរំពឹងថា កីឡាករវ័យ២៧ឆ្នាំរូបនេះនឹងចាកចេញពីពហុកីឡាដ្ឋាន Anfield នៅរដូវកាលនេះ ហើយមាន ក្លឹបជាច្រើនចង់បានកីឡាកររូបនេះ។ 

កន្លងមកលោក គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានហៅខ្សែប្រយុទ្ធរូបនេះថា អស្ចារ្យ ហើយសមត្ថភាពរបស់កីឡាកររូបនេះអត់បញ្ហាទេ៕
 

adverise with khmeread