adverise with khmeread Sheik

Sheik Salman បេក្ខភាពប្រធាន FIFA ប្រឈមនឹងការស៊ើបអង្កេតជុំវិញករណីរំលោភសិទ្ធិមនុស្ស

          លោក Sheik Salman ជនជាតិ​បារ៉ែនវ័យ​៥០​ឆ្នាំ​គឺជា​បេក្ខភាព​ម្នាក់​ក្នុង​ចំណោម​បេក្ខ​ភាព​ប្រាំរូប​ដែល​ឈរឈ្មោះស្នងតំណែង​ ជា​ប្រធាន​ FIFA បន្ទាប់​ពី​លោក Sepp Blatter នោះបានប្រឈម​មុខនឹង​រឿង​ចម្រូង​ចម្រាស​ថ្មី​ៗ កាល​ពី​យប់ថ្ងៃសៅរ៍ ខណៈ​ពេល​អង្គការសិទ្ធិ​មនុស្ស​និង​អ្នក​ធ្វើ​យុទ្ធ​នាការ​ឲ្យ​មាន​កំណែ​ទម្រង់​ FIFA បាន​ទាមទារឲ្យ​មាន​ការស៊ើបអង្កេត​លើ​ការ​ចោទប្រកាន់​ពី​អំពើមិន​សមរម្យ​ហើយ​ថា វាជា​បញ្ហាបន្ទាន់មួយ។

          លោក Sheik Salman ជា​បេក្ខភាព​ដែល​គេរំពឹង​ថា នឹង​ចូល​ស្នងតំណែង​ ជា​ប្រធាន​ FIFA និងក្លាយ​ជា​បុរសដែលមាន​អំណាច​បំផុត​ក្នុងវិស័យ​បាល់ទាត់។ លោកជា​បេក្ខភាព​ដែល​សង្ឃឹម​ថា នឹង​ឈ្នះ​ការបោះឆ្នោត​នេះ​ ដោយកាល​ពីថ្ងៃ​សុក្រ​នៅ​ពេល​សហព័ន្ធបាល់ទាត់​អាហ្វ្រិក (CAF) បាន​ចេញ​មុខគាំទ្រ​បេក្ខភាព​របស់​លោក​ជាផ្លូវការ។ ប៉ុន្តែ​យុទ្ធនាការ​របស់​លោក​ចាប់ផ្តើម​មាន​បញ្ហា​ដោយ​សារមាន​ការចោទប្រកាន់ថា ​លោក​ក៏ជាសមាជិក​ម្នាក់នៃគ្រួសាររាជវង្ស​នៅ​បារ៉ែន​ បានប្រព្រឹត្តិអំពើរំលោភសិទ្ធិ​មនុស្ស​ អំឡុង​ពេល​មាន​បដិវត្ត​អារ៉ាប់​កាលពី​ឆ្នាំ​២០១១។

          មាន​ការចោទប្រកាន់​ថាលោកធ្លាប់ធ្វើ​ជាប្រធាន​គណៈ​កម្មាធិ ការ​ដែល​លោកមាន​តួនាទី​ស្វែងរក​អត្តពលិក​ រួមទាំងកីឡាករ​បាល់​ទាត់​ផងដែរ​ ដែល​ចូល​រួម​បាតុកម្មគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។ លោកបាន​បដិសេធ​ថា មិន​ធ្លាប់​ជាគណៈ​កម្មាធិការនេះទេ។​​​​​ ក៏មានការចោទប្រកាន់​ផងដែរថា លោក​ត្រូវ​បាន​ស្នើ​ដោយ​ផ្ទាល់​ឲ្យជួ​យ​កី​ឡាករ​ម្នាក់​ ដែល​ត្រូវ​បាន​ឃុំខ្លួន​នឹងធ្វើ​ទារុណកម្ម​អំឡុង​ពេល​នោះ។ តែលោកអះ អាងថា លោកគ្មានអំណាច​ធ្វើ​អន្តរាគមន៍​ទេ៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់