adverise with khmeread 3

UPdate:​ឈានចូល​ឆ្នាំ​ចិន​ថ្ងៃទី​១​ភ្លើង​ឆេះ​ផ្ទះ​អស់​៩៧​ខ្នង​នៅ​ចាក់អង្រែ​

     ភ្នំពេញ ៖ បន្ទាប់​ពីថ្ងៃ​ចិន​សែន ឈានចូល​ឆ្នាំ​ចិន​ថ្ងៃ​ទីមួយ មានផ្ទះ​ប្រជាពលរដ្ឋ ៩៧​ខ្នង​តូច​ត្រូវបាន​ព្រះ​អគ្គី​បំផ្លាញ​អស់​គ្មាន​សល់ ហើយ​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មូលហេតុ​ឆេះ​បណ្តាលមកពី​មាន​អ្នកបាញ់​កាំជ្រួច​និង​ដុត​ផាវ​ឆ្លង​ឆ្នាំ​នៅ​តំបន់​ផ្ទះ​សង់​មិន​រៀបរយ​ទាំងនោះ ។​

    គ្រោះថ្នាក់​អគ្គិភ័យ​ខាងលើនេះ​កើតឡើង​នៅ​ជិត​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច​(Caltex) ជួរ​មាត់ទន្លេ ក្រុម​៣៧​និង​៣៨ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ ក្រោម ជាប់​ព្រំប្រទល់​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពី​ម៉ោង​១​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៨​កុ​ម្ភះ​ឆ្នាំ​២០១៦ ។​

    លោក​វរ​:​សេនីយ៍​ទោ អ៊ុំ ចន្ថា នាយរង​ប៉ូលិស​ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ផ្ទះ​ប្រជាពលរដ្ឋ​សង់​តាម​មាត់ទន្លេ​អំពី​ឈើ​ប្រក់​ស័ង្កសី​តូចធំ​ចំនួន​៩៧​ខ្នង​ត្រូវបាន​ភ្លើង​ឆេះ​អស់​គ្មាន​សល់​។​

     លោក​បន្តថា រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២៥​គ្រឿង ក្នុងនេះ​រថយន្ត​របស់​ក្រុង​២១​គ្រឿង​,​រថយន្ត​ស្រា​បៀរ​កម្ពុជា​១​គ្រឿង​,​រថយន្ត​ខេត្តកណ្តាល​១​និង​អូប័រ​២​គ្រឿង​បាន​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អស់​៦៦​រថយន្ត រហូតដល់​ម៉ោង​ប្រមាណ​៥​ទៀបភ្លឺ​ទើប​ភ្លើង​រលត់​ទាំងស្រុង ។​

     ចំណែក​មូលហេតុ​បណ្តាលមកពី​មាន​អ្នកបាញ់​កាំជ្រួច​និង​ដុត​ផាវ​នៅ​តំបន់​នោះ​ធ្លាក់​ទៅលើផ្ទះ​អ្នកស្រុក ៕​

adverise with khmeread

មតិយោបល់