adverise with khmeread Robber

អាវុធហត្ថខណ្ឌដូនពេញចាប់ចោរឆក់កាបូបបាន២នាក់

     ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានអាវុធហត្ថខណ្ឌដូនពេញ បង្ក្រាបនិងឃាត់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់មិនបានសម្រេចនៅវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី០៥ធ្នូឆ្នាំ២០១៥ នៅចំណុចផ្លូវ៣៦០កែងផ្លូវ១០៥ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។
   មន្ត្រីងាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យ១-ឈ្មោះ ឃុន គីមហាក់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១០៤ ផ្លូវ១០៣ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន(ជាអ្នកឆក់)និង ២-ឈ្មោះ ប៉ុច បូណា ហៅអាពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិជើងឯក ឃុំជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ(ជាអ្នកបើកម៉ូតូ)។ វត្ថុតាងចាប់យកម៉ូត០១ គ្រឿង ម៉ាកហុងដាសេ១១០ ពណ៏ខ្មៅ ស្លាកលេខ ភ្នំពេញ1BU-6155។
     មន្ត្រីអាវុធហត្ថបន្តថា ជនសង្ស័យទាំង២នាក់ ខាងលើជិះម៉ូតូហុងដាសេ១១០ និងបក្សពួក០២នាក់ទៀត ជិះម៉ូតូម៉ាកហ្វីណូ ពណ៏ខ្មៅមិនស្គាល់លេខ បានឆក់យកកាបូបស្ពាយរបស់នារីជនរងគ្រោះ នៅចំណុចផ្លូវ១៧២ កែងនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។ប៉ុន្តែឆក់មិនបានសម្រចទេ ហើយបណ្តាលឲ្យនារីរងគ្រោះនោះដួលទៅនឹងដី។
    ភ្លាមនោះ ជនសង្ស័យបានជិះ ម៉ូតូគេចខ្លួនដល់ចំណុចផ្លូវ៣៦០កែង១០៥ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ក៏ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនបានតែម្តង រីឯបក្សពួកវា២នាក់ទៀតជិះម៉ូតូម៉ាកហ្វីណូ បានជិះគេចខ្លួនបាត់។
   ក្រោយឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃុន គីមហាក់ បានឆ្លើយសារភាពថារូបគេពិតជាបានឆក់កាបូបពិតប្រាកដមែនតែមិនបានសម្រេចទេ ។រីឯឈ្មោះ ប៉ុច បូណា មិនព្រមសារភាពទេ។ហើយជនរងគ្រោះសមត្ថកិច្ចមិនអាចទំនាក់ទំនងបានទេ៕

adverise with khmeread

មតិយោបល់