Arsenal បង្វែរ​ចំណាប់អារម្មណ៍​មកលើ Riyad Mahrez របស់ Leicester ខណ​: Monaco មិន​ព្រម​លក់ Lemar

​    ​លោក Arsene Wenger បាន​ត្រៀម​បន្ត​ការចរចា​ជាមួយ​កីឡាករ Riyad Mahrez ខណ​:​ពេលដែល​ក្លឹប Monaco ប្តេជ្ញា​រក្សាទុក​កីឡាករ Thomas Lemar ។ 

​    ​Mahrez ជា​កីឡាករ​ឆ្នើម​ប្រចាំ​រដូវ​កាល​ឆ្នាំ ២០១៥/១៦​។ កីឡាករ​រូបនេះ​ពិតជា​ចង់​ចាក​ចេញពី​ក្លឹប Leicester នៅ​រដូវក្តៅ​នេះ​ខ្លាំងណាស់ ដោយ​ពេញចិត្ត​ចំពោះ​ក្លឹប Arsenal​។ 

​    ​ក្លឹប​កាំភ្លើង​ធំ Arsenal ក៏​ស្ថិត​ក្នុងចំណោម​ក្លឹប​មួយចំនួន​ដែល​ចង់បាន​កីឡាករ​សញ្ជាតិ​អាល​ហ្សេ​រី​រូបនេះ​ផងដែរ​។ ទោះបីជា​យ៉ាងណា សេចក្តីរាយការណ៍​នៅ​អឺរ៉ុប​បាន​អះអាងថា កិច្ចព្រមព្រៀង​ត្រូវបាន​យល់ព្រម​រួចហើយ ហើយ​ពួកគេ​នឹង​ប្រកាស​ក្នុងពេល​ឆាប់ៗ​នេះ​។ 

​    ​Arsenal បាន​ងាក​មក​ចាប់អារម្មណ៍​ចំពោះ Mahrez បន្ទាប់ពី​ក្លឹប Monaco បដិសេធ​មិន​ព្រម​លក់​កីឡាករ Lemar៕​

adverise with khmeread