adverise with khmeread 1454659674228

បើ​អ្នក​វិញ​គួរ​ធ្វើ​បែបណា​? អ្នករត់​តាក់ស៊ី​ជាង​១០០​នាក់​អះអាងថា​ធ្លាប់​ដឹក​ព្រលឹង​ខ្មោច​នៅ​តំបន់​រងគ្រោះ​ស៊ូ​ណា​ម៉ិ​

​    ​ប្រាំ​ឆ្នាំ​បាន​កន្លងផុតទៅ​ចាប់តាំងពី​គ្រោះមហន្តរាយ​រញ្ជួយ​ដី​ឆ្នាំ ២០១១ ដែល​បាន​វាយប្រហារ​ប្រទេស​ជប៉ុន​ភាគ​ឦសាន​។ ប៉ុន្តែ​អ្វីៗ​ហាក់​លើសពី​ការចងចាំ​ទៅទៀត​នៅពេល​មនុស្ស​នៅ​តំបន់​នេះ​ត្រូវបាន​ខ្មោចលង​។​

​    ​អ្នកបើក​តាក់ស៊ី​ដែល​ធ្វើការ​នៅក្បែរ​តំបន់​រង​ផលប៉ះពាល់​ដោយ​ស៊ូ​ណា​ម៉ិ​តាម​ដឹងបាន​ដឹក "​អ្នកដំណើរ​ខ្មោច​" ជាច្រើន​នាក់​រួចមកហើយ​។ 

​    ​អ្នកនាង យូ​កា គូ​ដូ (Yuka Kudo) និស្សិត​ផ្នែក​សង្គមវិទ្យា​នៅ​សាកលវិទ្យាល័យ Tohoku Gakuin University របស់​ជប៉ុន​បានដឹង​អំពី​រឿងនេះ ខណៈ​នាង​បាន​សម្ភាសន៍​អ្នកបើក​តាក់ស៊ី​ជាង ១០០ នាក់ ជា​ផ្នែក​មួយ​នៃ​និក្ខេបបទ​បញ្ចប់​ការសិក្សា​របស់​នាង​។ នេះ​បើតាម​កាសែត Asahi Shimbun របស់​ជប៉ុន​។ 

​    ​អ្នកបើក​តាក់ស៊ី​យ៉ាងតិច ៧ នាក់​ក្នុង​តំបន់​អ៊ី​ស៊ី​ណូ​ម៉ា​គី (Ishinomaki) តាម​ដឹងបាន​សារភាពថា បាន​ដឹក​អ្នកដំណើរ​ខ្មោច និង​ចុងក្រោយ​បាន​ត្រឹម​ខាត​ជើង​ឥតអំពើ​។ 

​    ​វេ​ប​សាយ Mirror បាន​រាយការណ៍​ថា អ្នកបើកបរ​តាក់ស៊ី ១០០ នាក់​ត្រូវបាន​សួរថា​តើ​ពួកគេ​ធ្លាប់​ជួប​រឿង​មិនធម្មតា​នៅក្រោយ​ហេតុការណ៍​រញ្ជួយ​ដី​ដែរ​ឬ​អត់​។ 

​    ​ពួក​អ្នករត់​តាក់ស៊ី​ទាំងនោះ​ឆ្លើយថា ពួកគេ​ធ្លាប់បាន​ដឹក "​អតិថិជន​" ទាំងនេះ ហើយ​អ្នកដំណើរ​ទាំងអស់​នោះបាន​បាត់ស្រមោល​នៅ​ពាក់​កណ្តាលផ្លូវ ឬ​នៅ​ចុងបញ្ចប់​នៃ​ការធ្វើដំណើរ​។ 

​    ​វេ​ប​សាយ Telegraph​បាន​រាយការណ៍​ថា អ្នកបើក​តាក់ស៊ី​វ័យ​ខ្ទង់ ៥០ ឆ្នាំ បាន​ប្រាប់​កាសែត​ក្យូ​ដូ​អំពី​ឧប្បត្តិហេតុ​បះសក់​មួយ ពាក់ព័ន្ធ​នឹង​នារី​វ័យក្មេង​ម្នាក់ ដែល​បាន​ហៅ​តាក់ស៊ី​របស់គាត់​នៅក្បែរ​ស្ថានីយ​ដឹក​អ្នកដំណើរ​សាធារណៈ​មួយកន្លែង កាលពី​ពីរ​បី​ខែក្រោយ​កើត​គ្រោះមហន្តរាយ​នេះ​។ 

​    ​ស្លៀកពាក់​ក្នុង​ឈុត​អាវធំ អ្នកដំណើរ​ស្រី​វ័យក្មេង​ម្នាក់​នោះបាន​ស្នើ​គាត់​ឱ្យ​ដឹក​នាង​ទៅ​ស្រុក​មីណា​ម៉ិ​ហា​ម៉ា​។ ទោះយ៉ាងណា គាត់​បាន​ប្រាប់​នាង​ថា តំបន់​នេះ​បាន​រង​ការ​ខ្ទេចខ្ទាំ​អស់ហើយ​ដោយសារ​ស៊ូ​ណា​ម៉ិ និង​រញ្ជួយ​ដី​។ 

​    ​អ្នកបើក​តាក់ស៊ី​រូប​នោះបាន​អះអាងថា ស្ត្រី​ម្នាក់នេះ​បន្ទាប់មក​បាន​សួរ​គាត់​ថា "​អ​ញ្ជឹ​ង​ខ្ញុំ​បាន​ស្លាប់​ហើយ​មែន​ទេ​?"​។ នៅពេល​គាត់​ងាកក្រោយ​មើល​ឱ្យចំ​មុខ​នាង​នៅ​កៅអី​ក្រោយ នាង​ស្រាប់តែ​បាត់ស្រមោល​ទៅណា​បាត់​។​

​     ក្នុង​ឧប្បត្តិហេតុ​មួយទៀត វេ​ប​សាយ Daily Mail បាន​រាយការណ៍​ថា អ្នកបើក​តាក់ស៊ី​ម្នាក់​បាន​ជួប​អ្នកដំណើរ​ខ្មោច​ម្នាក់​ផ្សេងទៀត ដែល​ទំនង​មាន​អាយុ​ខ្ទង់ ២០ ឆ្នាំ​។ 

​    ​ខ្មោច​នោះបាន​ប្រាប់​ឱ្យ​អ្នករត់​តាក់ស៊ី​ជួយ​នាំ​គាត់​ទៅ​ហ៊ី​យ៉ូ​រី​យ៉ាម៉ា ជា​តំបន់​កំពូលភ្នំ​ក្បែរ​ខេត្ត​អ៊ី​ស៊ី​ណូ​ម៉ា​គិ​។ ប៉ុន្តែ​ដូច​ករណី​ផ្សេងទៀត​ដែរ អ្នកបើក​តាក់ស៊ី​បាន​ខាត​ថ្លៃ​តាក់ស៊ី​ជាថ្មី​ម្តងទៀត ដោយសារ​បុរស​ម្នាក់​នោះបាន​បាត់ស្រមោល​នៅមុន​ពេលទៅដល់​គោលដៅ​កំណត់​៕ 

adverise with khmeread
ប្រភព៖ អេស៊ាវ័ន

អ្នកនឹងចូលចិត្ត

មតិយោបល់