ការរួមដំណេកជួយឱ្យមានប្រព័ន្ធភាពស៊ាំខ្លាំងក្លា និង អាយុវែង ហើយហេតុផល ៥ នេះល្មមឱ្យលោកអ្នកនៅលីវពិចារណាឆាប់មានគូ!!! គ្រាន់តែឱបគ្នាកើនអ័រម៉ូនរីករាយដល់ទៅ ៤ ដង

ប្រសិនបើអ្នកត្រូវការការជំរុញទឹកចិត្តឱ្យរួមដំណេកលើគ្រែជាជាងអង្គុយមើលទូរទស្សន៍ យើងនឹងលើកឡើងអំពីហេតុផលសុខភាពសំខាន់ៗក្នុងការរួមរ័កពេលរាត្រី ឬ រាត្រីណាក៏បានដែរ ដូចខាងក្រោមនេះ។

ជាការពិត ក្រុមអ្នកស្រាវជ្រាវនិយាយថា រួមមេត្រីស្នេហាលើគ្រែគឺជាភាពរីករាយអស្ចារ្យបំផុតមួយដែរនៅក្នុងជីវិត ដែលពិតជាល្អបំផុតសម្រាប់សុខភាពអ្នក។

ការសិក្សាមួយពីសាកលវិទ្យាល័យខូវិនទ្រី របស់អង់គ្លេស ទើបតែរកឃើញថា សកម្មភាពផ្លូវភេទញឹកញាប់ចំពោះមនុស្សពេញវ័យអាចបង្កើនថាមពលខួរក្បាល។

ក្រុមអ្នកស្រាវជ្រាវរកឃើញថា មនុស្សដែលចូលរួមសកម្មភាពផ្លូវភេទទៀងទាត់ច្រើន ធ្វើតេស្តបានពិន្ទុខ្ពស់លើផ្នែកនិយាយភាសា និងការចងចាំ។

តើក្រៅពីនេះ សិចអាចជួយអ្វីខ្លះទៀតដល់សុខភាពយើង?

១. ជួយឱ្យមានអារម្មណ៍ស្រស់ស្រាយ
គ្រាន់តែឱបគ្នាបានតែ ២០ នាទី អ័រម៉ូនរីករាយ Oxytocin នឹងបញ្ចេញមក ៤ ដងទាំងចំពោះបុរសនិងស្ត្រី។

២. ជួយសុខភាពបេះដូង
រួមភេទ ៣ ដងក្នុងមួយសប្តាហ៍ជួយទប់ស្កាត់ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។

៣. បង្កើនភាពស៊ាំ
រួមភេទញឹកញាប់ ជួយបង្កើនប្រព័ន្ធភាពស៊ាំ ការពារប្រឆាំងនឹងជំងឺទាំងពួង។

៤. ជួយឱ្យអាយុវែង
ការសិក្សារបស់សាកលវិទ្យ័យខាងលើរកឃើញថា បុរសជនជាតិវែលដែលរួមភេទតិចតួច មានអាយុខ្លីជាងបុរសដែលរួមភេទញឹកញាប់។

៥. បង្កើនភាពមានកូន
រួមភេទញឹកញាប់បង្កើនលទ្ធភាពមានកូនបាន ១២ ភាគរយបន្ថែមទៀត៕

adverise with khmeread