adverise with khmeread 1

​កំពុងតែ​ក្រ​ហើយ​កូន​ឈឺ​ទៀត​! Zouma អាច​នឹង​អវត្តមាន​រយៈពេល​យូរ​ព​ន្ទា​ប់​ពី​ភ្លាត់​ជង្គង់​យ៉ាងធ្ងន់ធ្ងរ​

​កំពុងតែជួបប្រទះ​រដូវ​កាល​ដ៏​អាក្រក់​ដែល​ក្លឹប​មិន​ធ្លាប់​ជួបប្រទះ​ក្នុង​សតវត្ស​ទី ២១ នេះ ឥឡូវ​វា​កាន់តែ​អាក្រក់​ថែមទៀត​បន្ទាប់ពី​បញ្ហា​របួស​របស់​ខ្សែការពារ​វ័យក្មេង Kurt Zouma ហាក់ដូចជា​ធ្ងន់ធ្ងរ​ពេក​ក្រៃ​។​

​កីឡាករ​វ័យ ២១ ឆ្នាំ​រូបនេះ​បាន​ចាក​ចេញពី​ទីលាន​ដោយបាន​ស្រែក​យ៉ាងខ្លាំង​អំឡុង​ការប្រកួត​រវាង​ក្រុម​តោ​ខៀវ​និង​បិសាច​ក្រហម​ដែល​បានបញ្ចប់​ក្នុង​លទ្ធផល ១-១ កាលពី​ម្សិលមិញ បន្ទាប់ពី​ធ្លាក់​ខុស​បច្ចេកទេស​ពី​ការ​ហក់​តែ​តបាល់ ដោយបាន​ភ្លាត់​ជង្គង់​យ៉ាងធ្ងន់ធ្ងរ​។​

​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​ចំពោះ Kurt Zouma នៅក្នុង​តង់​ទី​ពីរ​បន្ទាប់ពី​គាត់​ហក់​ខ្ពស់​ពេក​ដើម្បី​ប្រជែង​តែ​តបាល់​នៅ​កណ្តាល​ទីលាន​។ ទោះជា​យ៉ាងនេះ​ក្តី នៅពេលដែល​គាត់​ធ្លាក់ចុះ​មកវិញ ជើង​ខាងស្តាំ​របស់គាត់​ត្រូវបាន​បត់​ចេញ​ក្រៅ​និង​ទំនង​ប្រហែលជា​បាក់​ទៀតផង​។​

​បន្ទាប់ពី​ហេតុការណ៍​នេះ​កើតឡើង ខ្សែការពារ​ជម្រើសជាតិ​អង់គ្លេស​កីឡាករ Gary Cahill ក៏បាន​ចូល​ជំនួស​នៅក្នុង​នាទី​ទី ៥៩ កាលពី​ថ្ងៃអាទិត្យ​។​

​គ្រូបង្វឹក Chelsea លោក Guus Hiddink បាន​សង្កត់​ទៅលើ​ខ្សែការពារ​របស់លោក​ថា "​គាត់​នឹងធ្វើ​ការពិនិត្យ​នៅ​ថ្ងៃ​ចន្ទ​។ វា​ពិតជា​ធ្ងន់ធ្ងរ​ណាស់​នៅពេលដែល​អ្នក​លោត​ចុះមក​ដី​វិញ​ទាំង​ភ្នែន​មកលើ​ជើង​តែ​ម្ខាង​បែបនេះ​។ យើង​នឹង​រង់​ចាំមើល​បន្តទៀត​"​។

​ខ្សែការពារ​ស្លាប​របស់​បិសាច​ក្រហម Luke Shaw ដែល​យល់​ពី​អារម្មណ៍​មួយ​នេះ បានធ្វើការ​គាំទ្រ​ចំពោះ Zouma ផងដែរ​នៅក្នុង​គណនី​បណ្តាញ​សង្គម Twitter របស់គេ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់