1

​ក្រុម​អ្នកសារព័ត៌មាន​ដុត​លោក Van Gaal ទៀតហើយ​បន្ទាប់​សួរ​សំនួរ​ទាក់ទង​នឹង​តំណែង​របស់លោក​

​គ្រូបង្វឹក​បិសាច​ក្រហម Manchester United លោក Louis van Gaal បាន​ឆេះដុំ​ជាមួយនឹង​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ត្រូវបាន​សួរ​អំពី​ការនាំយក Jose Mourinho មក​ដឹកនាំ​ក្រុម​។​

​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បាន​បាត់បង់​ពីរ​ពិន្ទុ​កាលពី​ម្សិលមិញ​នៅក្នុង​ម៉ោង​បន្ថែ​មតង់​ទី​ពីរ​ដោយ​ការ​តាម​ស្មើ​របស់​ក្រុម​តោ​ខៀវ Chelsea ហើយក៏​ត្រូវបាន​សួរ​ពី​ចំណាប់អារម្មណ៍​របស់​ក្លឹប​ទៅលើ​លោក Mourinho ទៀត​។​

​ប្រតិកម្ម​ខុសពី​ធម្មតា​ជាមួយ​អ្នកសារព័ត៌មាន​របស់​លោក Van Gaal បាន​កើតឡើង​ចាប់តាំងពី​ថ្ងៃ​ដែល​អតីត​គ្រូបង្វឹក Chelsea បាន​បង្ហើប​ថា​គាត់​នឹង​វិល​ត្រឡប់មក​ពិភព​បាល់ទាត់​វិញ​ក្នុងពេល​ឆាប់ៗ​។​

​ខាងក្រោម​នេះ​ជា​កិច្ចសន្ទនា​រវាង​អ្នកកាសែត​លោក Rob Harris និង​លោក Louis van Gaal!

​លោក Harris: បើទោះជា​លោក​បាត់បង់​ពិន្ទុ​ក៏ដោយ ប៉ុន្តែ​ការលេង​របស់​ក្រុម​កំពុងតែ​ល្អ​ឡើងវិញ​។ តើ​លោក​គិតថា​វា​សំខាន់​ដែរ​ឫ​ទេ​ខណៈ​ក្លឹប​ព្យាយាម​ជំនួស​រូបលោក ដែល​ការដឹកនាំ​របស់លោក​ប​ង្ហា​ញ​ថា លោក​ប្រហែលជា​មានតម្លៃ​សម្រាប់​ក្លឹប​នោះ​?

​លោក Van Gaal: "​លោក​បាន​និយាយ​ជាមួយ​លោក Ed Woodward ហើយ​មែន​ឫ​ទេ​?

​លោក Harris: ក្លឹប​មិនបាន​បដិសេធ​រឿងនេះ​ទេ​។ (​ពាក្យ​ចចាមអារ៉ាម​លោក Mourinho)

​លោក Van Gaal: ហេតុអ្វី​បានជា​ពួកគេ (Man Utd) ត្រូវបដិសេធ​រឿងនេះ​? ខ្ញុំ​ក៏​មិន​បដិសេធ​រឿងនេះ​ដែរ​។ ហេតុអ្វី​បានជា​ក្លឹប​ត្រូវតែ​បដិសេធ​រឿងនេះ នៅពេលដែល​ពួកលោក​នៅតែ​បង្កើត​រឿង​បែបនេះ​?

​លោក Harris: ខ្ញុំ​អត់​ដឹង​ទេ ប្រសិនបើ​លោក​ដឹងថា​ខ្ញុំ​សរសេរ​អ្វី​នោះ​។​

​លោក Van Gaal: OK, OK អ​ញ្ជឹ​ង​លោក​មិនបាន​និយាយ​ជាមួយ​លោក Ed Woodward ឬក៏​គ្រួសារ Glazers ទេ អ​ញ្ជឹ​ង​លោក​កំពុងតែ​បង្កើត​រឿងនេះ​ហើយ​។ ខ្ញុំ​មិនត្រូវ​ការឆ្លើយ​នូវ​សំណួរ​នេះ​ទេ​។ ខ្ញុំ​ប្រហែលជា​និយាយ​រឿងនេះ​ដោយ​ខ្លួនឯង​រឿង​រាល់​សប្តាហ៍​ហើយ​។ ឥឡូវ​ខ្ញុំ​ត្រូវតែ​និយាយថា លោក​នឹងត្រូវ​បណ្តេញចេញ​នៅ​ថ្ងៃស្អែក​។ តើ​លោក​ឈ្មោះ​អ្វី​? អ​ញ្ជឹ​ង​ខ្ញុំ​អាច​ប្រកាស​ឈ្មោះ​របស់លោក​បានដែរ​ទេ​? ៕

ប្រភព៖ ដេលីមែល

មតិយោបល់