adverise with khmeread Juan1

រូបភាព Mata ឱប​កីឡាករ Chelsea បង្ហាញ​ពី​ចេតនា​ខ្លួន​ចង់ទៅ​ទ្រនុំ​ចាស់​

    ​កីឡាករ​បិសាច​ក្រហម Juan Mata ត្រូវបាន​អ្នក​គាំទ្រ​អះអាងថា​ជា​កីឡាករ​មួយរូប​ដែល​ល្អ​ក្នុង​ពិភព​បាល់ទាត់​។​

​    ​បន្ទាប់ពី​ការប្រកួត​កាលពី​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ Man Utd ស្មើនឹង Chelsea ក្នុង​លទ្ធផល ១ ទល់នឹង ១ កីឡាករ Juan Mata បាន​ឱប​មិត្ត​រូ​ម​ក្រុម​ចាស់​យ៉ាង​ជិតស្និត ដោយ​បង្ហាញ​ពី​ចេតនា​ខ្លួន​ចង់ទៅ​ទ្រនុំ​ចាស់​។​

​    ​កីឡាករ​នេះ​កាល​នៅ Chelsea ត្រូវបាន​លោក Mourinho លក់​ទៅ​បិសាច​ក្រហម​ក្នុងតម្លៃ​ខ្លួន ៣៧,១ លាន​យ៉ូ​រ៉ូ ហើយ​ថ្មីៗ​នេះ​ដោយ​កីឡាករ​រូបនេះ​បាន​ឭ​ពាក្យ​ចចាមអារ៉ាម​ថា លោក Mourinho នឹង​មកកាន់ Chelsea ខ្លួន​ក៏បាន​សម្ដែង​នូវ​កាយវិការ​ដែល​ចង់​ចាក់​ចេញពី Man Utd រួចជាស្រេច​។​

​    ​ហើយ​ចំពោះ​រឿង Mourinho មកកាន់ Man Utd ក៏​មិនទាន់មាន​ប្រភព​ណា​ច្បាស់លាស់​នៅឡើយ​នោះទេ ដែល​ព័ត៌មាន​ទាំងអស់​សុទ្ធ​ពាក្យ​ចចាមអារ៉ាម​នៅឡើយ​ទេ​៕

adverise with khmeread
ប្រភព៖ Metro​

មតិយោបល់