adverise with khmeread Untitled 1

នាង​ចូ​លី​បន្ថែម​រូបសាក់ ៣ ទៀត​ពេល​ចាប់ផ្តើម​ដឹកនាំ​ថត​ភាពយន្ត​ប៉ុលពត​នៅ​កម្ពុជា​

​    ​នាង​អ៊ែន​ជែ​ល​លី​ណា ចូ​លី​មាន​រូបសាក់​ច្រើន​រួចមកហើយ​នៅលើ​ដងខ្លួន​របស់​នាង​តាំងពី​នាង​នៅ​វ័យ​ជំទង់ និង​ពេល​ទើប​ចាប់ផ្តើម​ចូលប្រឡូក​ក្នុង​ភាពយន្ត​ហូលីវូដ​។ 

​    ​ប៉ុន្តែ​ជ័យលាភី​ពានរង្វាន់​អូ​ស្កា​វ័យ ៤០ ឆ្នាំ​រូបនេះ​មកទល់ពេលនេះ​នៅ​មិនទាន់​ស្កប់​នឹង​ចំពោះ​ការ​សាក់​រូប​នៅឡើយ​ទេ ជាក់ស្តែង​នាង​បានបង្ហាញ​ឱ្យដឹង​អំពី​រឿងនេះ​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​។ 

​    ​កាលពី​ថ្ងៃអាទិត្យ ភរិយា​របស់​ប្រ៊ែ​ត​ភី​ត​រូបនេះ​បានបង្ហាញ​រូបសាក់​ថ្មី​បី​បន្ថែមទៀត ខណៈដែល​នាង​កំពុង​ស្ថិតនៅ​ទីតាំង​ថត​ភាពយន្ត​ថ្មី​បែប​សង្គ្រាម រឿង First They Killed My Father ក្នុងប្រទេស​កម្ពុជា​។ 

​    ​តារា​សម្តែង​រូបនេះ​បាន​កំពុង​មើល​ការខុសត្រូវ​ការថត​ភាពយន្ត​នៅក្នុង​តំបន់​ប្រាសាទអង្គរវត្ត​ក្នុងប្រទេស​កម្ពុជា​។ នាង​បាន​កំពុង​ដឹកនាំ​បញ្ជា​ថត​រឿង​ខ្នាត​ធំ​នេះ​ពេញ​មួយ​រដូវ​ត្រជាក់​ហើយ​។ 

​    ​រូបសាក់​ទាំងបី​នៅលើ​ខ្នង​របស់​នាង រួម​ជាមួយនឹង​រូបសាក់​ពីមុនៗ​មាន​អត្ថន័យ​ថា "​ដឹង​ពី​សិទ្ធិ​របស់​អ្នក​", "​រូប​ខ្លា​បុរាណ​ថៃ​" និង "​យ័ន្ត​ខ្មែរ​"​។ ស្នាម​សាក់​ថ្មីៗ​ទាំងនេះ​ហាក់ដូចជា​ទើបតែ​សាក់​រួច​ក្នុងឆ្នាំនេះ​ទេ ខណៈដែល​រូប​ទាំងនោះ​ពុំ​ឃើញ​មាន​នោះទេ​អំឡុង​ការចូលរួម​លើ​កម្រាលព្រំ​ក្រហម​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់