adverise with khmeread 1

បុរស​ចិន​៤​នាក់​និង​ស្ត្រី​យួន​ម្នាក់​ជ៍​ញ​គ្រឿងញៀន​៣​គីឡូក្រាម​បញ្ជូនទៅ​តុលាការ​

    ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​៣​នាក់ និង ស្ត្រី​ជនជាតិ​យួន​ម្នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជិត​មួយ​គីឡូក្រាម​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជិត​៣​គីឡូក្រាម ត្រូវបាន​ប៉ូលិស​ប្រឆាំង​បទល្មើស​គ្រឿងញៀន​រាជធានី​ភ្នំពេញ បញ្ជូន​មកកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាមច្បាប់ ។​

     បុរស​ជនជាតិ​ចិន​៣​នាក់ និង ស្ត្រី​ជនជាតិ​យួន​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​យប់​ថ្ងៃទី​៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ចំណុច​សណ្ឋាគារ​សុខា​ភ្នំពេញ ផ្លូវ​ទន្លេសាប ក្រុម​១០ ភូមិ​១​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ និង​ដកហូត​ថ្នាំញៀន​ជិត​១​គីឡូក្រាម ។​

    ក្រោយមក​កម្លាំង​របស់​ប៉ូលិស​ក៏បាន​សុំ​ការអនុញាត​ពី​លោក ចែ សុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​សហការ​ជាមួយ​មន្ត្រីក្រោមឱវាទ​ក៏បាន​ធ្វើការ​ចុះបង្ក្រាប​ជាក់ស្ដែង​ដល់​កន្លែងកើតហេតុ​ខាងលើ ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់ រួមទាំង​ដកហូត​ថ្នាំញៀន​ជិត​៣​គីឡូក្រាម​។​

    ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ទាំង​៤​នាក់​នេះ​ទី​១-​ឈ្មោះ​
​លី គីម​ឆាយ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​ជនជាតិ​ចិន​) ទី​២-​ឈ្មោះ​ស៊ូ ណាំង​ណាំង ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​ជនជាតិ​ចិន​) ទី​៣-​ឈ្មោះ​ហាយ យៀន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ​(​ជនជាតិ​ចិន​)​និង​ទី​៤-​ឈ្មោះ​ហ្វា​ម គីម​ដុង ភេទ​ស្រី អាយុ​២៥​ឆ្នាំ (​ជនជាតិ​យួន​)​។​

    ក្រោយមក​កម្លាំង​ប៉ូលិស​បាន​បន្ត​នាំយក​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៤​នាក់​នោះមក​ចង្អុលបង្ហាញ​ពី​ទីតាំង​កន្លែង​រស់នៅ ដែល​នៅក្បែរ​ភោជនីយដ្ឋាន តា​យ តា​យ ជាប់​ផ្លូវ​លេខ​២០០ ក្នុង​បន្ទប់​ជួល​លេខ​២២០ ភូមិ​៧ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ។​

    បន្ទាប់ពី​ធ្វើការ​ឆែកឆេរ​ក្នុង​បន្ទប់​ជួល​របស់​ជនសង្ស័យ​ទាំងនោះ ក៏បាន​រកឃើញ​មាន​ប្រដាប់​ជួញដូរ​និង​ប្រើប្រាស់​មានដូចជា​៖​ជ​ញ្ចី​ង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​មួយ ,​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ចំនួន​បី​, ស្បោង​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន ,​ក្រដាស​អាលុយមីញ៉ូម​ចំនួន​មួយ​ដុំ ,​ដែកកេះ​២ និង​កន្ត្រៃ​ដែក​ចំនួន​១​ផងដែរ​។​

    ក្រោយពេល​ធ្វើការ​ចុះបង្ក្រាប​និង​ឆែកឆេរ​រួចហើយ ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៤​នាក់ រួមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន ដឹកយក​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

    រហូតមកទល់​ពេលនេះ តុលាការ​ពុំទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ។ យោង​តា​វត្ថុតាង​គេ​ជឿថា តុលាការ​អាច​ឃុំខ្លួន​ពួកគេ​ទាំង​៤​នាក់ ៕​

adverise with khmeread

មតិយោបល់