Untitled 1

ឆក់​ខ្សែក​ពី​កុមារា​កំពុង​ដេក​ក្នុង​អង្រឹង​ប៉ូលិស​វ៉ៃខ្នោះ​ស្ត្រី​ម្នាក់​

      ព្រះសីហនុ ៖ ស្ត្រី​ម្នាក់​ត្រូវ​ប៉ូលិស​ខេត្ត​ព្រះ​សី​ហន​៨​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៧ កុ​ម្ភះ ​ឆ្នាំ​២០១៦​ម៉ោង​៩​កន្លះ​យប់​នៅ​ចំណុច​ក្រុម​៣៨ ភូមិ​៥ សង្កាត់​៤ ព្រះសីហនុ មាន​បន្ទាប់​ពិបានធ្វើ​សកម្មភាព​ឆក់​ខ្សែក កូនក្មេង​កំពុង​ដេក​ក្នុង​អង្រឹង​។​

   ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ភឿ​ក ថា​វី​ស្រី អាយុ​៤៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​កន្លែង​កើត​ហ​តុ បាន​ឆក់​ខ្សែក​ក្មេង​កំ​ពុ​ដេក​ក្នុង​អង្រឹង​បានសម្រេច រួចរត់តាម​ផ្លូវ​មុខផ្ទះ​ក៏ត្រូវ ឪពុក ជនរងគ្រោះ​ចាប់បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច  ។​

    ប៉ូលិស​បន្តថា កុមារា​រងគ្រោះ​ឈ្មោះ​អឿន វី​រះ​បុត្រ អាយុ​៨​ខែ យកបាន​ខ្សែក​ប្លា​ទីន​បន្តោង​យុថ្កា​ទម្ងន់​២​ជី​ដាច់​៣​កំណាត់​។​

     បច្ចុប្បន្ន​ជនសង្ស័យ​កំលាំង​ជំនាញ​កំពង់​បន្ត​និ​តី​វិធី​បញ្ជូនទៅ​តុលាការ ៕​

មតិយោបល់