2

បុរស​អេ​ស្ប៉ា​ញ​ម្នាក់​សម្លាប់​មិត្ត​ភ័ក្តិ​នៅ​ថៃ​គេច​មក​លាក់ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ​

   ព្រះសីហនុ ៖ បុរស​ជនជាតិ​អេ​ស្ប៉ា​ញ​ម្នាក់ ដែលជា​មិត្តទ្រុស្តមិត្ត​សម្លាប់​មិត្ត​ភ័ក្តិ​របស់ខ្លួន​នៅ​ប្រទេស​ថៃ ហើយ​រត់គេច​មក​លាក់​ខ្លួន​នៅក្នុង​ខេត្ត​ព្រះសីហនុ ត្រូវ​ប៉ូលិសអន្តោប្រវេសន៍​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​បាន​នៅ​យប់​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ហាង​ជនបរទេស​យីហោ "​ឆា​លី​ហេ​ប​ភី​"​ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។​

     មន្ត្រីប៉ូលិស​បាន​ឲ្យ​ដឹងថា បុរស​ជនជាតិ​អេ​ស្ប៉ា​ញ​ម្នាក់នេះ ឈ្មោះ Segarra Princep ឆ្នាំ​កំណើត 31.05.1979 កាន់​លិខិតឆ្លងដែន​លេខ AAI515994 មាន​សុពលភាព 29.01.2024 ទិដ្ឋាការ​លេខ TI 09758149 មាន​សុពលភាព 08.10.2015  ។​

     ប៉ូលិស​បន្តថា បុរស​ជនជាតិ​អេ​ស្ប៉ា​ញ​ម្នាក់នេះ បានសម្លាប់​មិត្ត​ភ័ក្ដិ​ខ្លួន​ទម្លាក់ចោល​ក្នុង​ទឹក នៅ​ប្រទេស​ថៃ ហើយ​រត់គេចខ្លួន​ចូលមក​ប្រទេស​កម្ពុជា ក៏​មក​សម្ងំ​លាក់ខ្លួន​ក្នុង​ខេត្ត​ព្រះសីហនុ បាន​មួយរយៈ ទើប​កម្លាំង​ន៉ូ​លិ​ស​អន្តោប្រវេសន៍ ទទួល​ព័ត៌មាន​ពី​នាយដ្ឋាន​អន្តោប្រវេសន៍ ទើប​ឈានទៅដល់​ការឃាត់ខ្លួន បុរស​ជនជាតិ​អេ​ស្ប៉ា​ញ​ម្នាក់នេះ​បានតែ​ម្តង​។​

     ក្រោយពី​ធ្វើការ​សួរ​រួចហើយ​ប៉ូលិស​ខេត្ត​ព្រះសីហនុ បាន​បញ្ជូន​បុរស​ជនជាតិ​អេ​ស្ប៉ា​ញ​ម្នាក់នេះ​ទៅ​នាយដ្ឋាន​អន្តោប្រវេសន៍​ក្រុងភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​កុ​ម្ភះ  ឆ្នាំ​២០១៦ ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕​

មតិយោបល់