adverise with khmeread 1

បញ្ជូន​ជនជាតិ​កូរ៉េខាងត្បូង​២៣​នាក់​លាក់ខ្លួន​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ Internet ទៅ​តុលាការ​

    ភ្នំពេញ ៖ ជនសង្ស័យ​ជា​ជនជាតិ​កូរ៉េខាងត្បូង​ចំនួន​២៣​នាក់​ត្រូវបាន​ប៉ូលិស​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បញ្ជូនទៅ​តុលាការ​កាល​ព៏​ព្រឹក​ថ្ងៃទី​៨​កុ​ម្ភះ​នេះ បន្ទាប់ពីចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ Internet កាលពី​រសៀល​ថ្ងៃ​សុក្រ​កន្លងទៅនេះ ។​

   ប៉ូលិស​និយាយថា ប៉ូលិស​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី ជា​ប្រធាន​នាយកដ្ឋាន សហការ​ជាមួយ​លោក អ៊ូ បូរ៉ាត់ អគ្គាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រោម​ការសម្របសម្រួល​របស់លោក សៀង សុខ ព្រះរាជអាជ្ញារង នៅ​រសៀល​ថ្ងៃទី​៥ កុ​ម្ភះ​ឆ្នាំ​២០១៦​នេះ បាន​បើក​ប្រតិបត្តិការចុះទៅ​ឆែកឆេរ​លំនៅដ្ឋាន​លេខ​១៥ ផ្លូវ​សំរោង​អណ្តែត និង​ផ្ទះ​លេខ​២៧ ផ្លូវ​លេខ​១ ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ជាទី​កន្លែង​ដែល​ជនជាតិ​កូរ៉េខាងត្បូង​មួយក្រុម​សម្ងំលាក់ខ្លួន​ធ្វើ​សកម្មភាព​ចាប់ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ Internet​។​

   ក្នុង​ប្រតិបត្តិការ​ខាងលើនេះ កម្លាំង​ប៉ូលិស​សហការ​ជាមួយ​ប៉ូលិស​ខណ្ឌ​សែន​សុខ  បាន​ឃាត់​ខ្លូន​ជនជាតិ​កូរ៉េខាងត្បូង​២៣​នាក់ ព្រមទាំង​ដកហូត​សម្ភារ​: និង​វត្ថុតាង​ជា​Computerជាង​២០​គ្រឿង ដែល​ក្រុម​ជនល្មើស​រៀបចំ​ធ្វើ​សកម្មភាព​នាពេល​កន្លងមក​។​

   ក្រោយ​ចាប់ខ្លួន​ជនជាតិ​កូរ៉េខាងត្បូង​ទាំង​២៣​នាក់​ខាងលើនេះ ត្រូវបាន​បញ្ជូន​ភ្លាមៗ ទៅកាន់​នាយកដ្ឋាន​ប្រឆាំង​ភារ​វក​ម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដើម្បី​បន្ត​ការសួរនាំ​ចាត់ការ​តាមផ្លូវច្បាប់ ហើយ​បាន​បញ្ជូនទៅ​តុលាការ​នា​ព្រឹក​ថ្ងៃទី​៨​កុ​ម្ភះ​នេះ​ធ្វើការ​ចោទប្រកាន់​តាមផ្លូវ​ច្បាប់ ៕​

adverise with khmeread

មតិយោបល់