មនុស្សបោះចោលសំបកចេក ដូចបោះចោលថ្នាំព្យាបាលសុខភាព!!!

មនុស្សបានចំណាយប្រាក់អស់ជាច្រើនដើម្បីព្យាបាលបញ្ហាសុខភាពរបស់ពួកគេ ប៉ុន្ដែពួកគេមិនដឹងថាសំបកចេកដែលពួកគេតែងតែបោះចោលនោះជំនួសឱ្យការទិញថ្នាំបាននោះទេ។ ដូច្នេះថ្ងៃនេះ អត្ថបទមួយនេះនឹងបង្ហាញពីរបៀបប្រើប្រាស់សំបកចេក ដែលអ្នកបានបោះចោលទាំងមិនដឹងវាមានប្រយោជន៍។

សំបកចេកសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជាវីតាមីន B, C និង K ជាពិសេសជាតិដែក និងប៉ូតាស្យូម។ ហើយខាងក្រោមនេះគឺជារបៀបប្រើប្រាស់៖

១. ជំរុញមុខងាររំលាយអាហារ ៖ បរិភោគសំបកចេកទុំ ឬបរិភោគចេកខ្ចីទាំងសំបក បន្តិចបន្តួច រៀងរាល់ថ្ងៃរក្សាប្រព័ន្ធរំលាយអាហារឱ្យនៅគង់វង្ស។

២. ប្រឆាំងនឹងការឈឺក្បាល អ្នកគ្រាន់តែយកសំបកចេកទុំត្រដុសលើថ្ងាសនិងទុកចោល ១៥ នាទីជាការស្រេច។

៣.​ ជំរុញភ្នែកឱ្យច្បាស់ល្អ ដោយអ្នកគ្រាន់តែបរិភោគចេកខ្ចីទាំងសំបករៀងរាល់ថ្ងៃសុខភាពភ្នែកនឹងល្អប្រសើរ ដោយសារតែវត្តមានវីតាមីន A និងបេតា​ការ៉ូ​ទី​ន។

៤. ការបន្ថយកម្រិតកូឡេស្ដេរ៉ុល ដោយអ្នកគ្រាន់តែបរិភោគចេកទាំងសំបក (ខ្ចី) រៀងរាល់ថ្ងៃ។

៥. សំបកចេកព្យាបាលបញ្ហាស្បែកដូចជា ត្រអក ស្បែកស្ងួត និងរមាស់។ អ្នកគ្រាន់តែយកសំបកចេកលាបមួយថ្ងៃ ២ ដងជាការស្រេច៕

adverise with khmeread