adverise with khmeread Killer

បុរសអូស្ត្រាលី ដែលបណ្តេញចេញពីកម្ពុជាត្រូវអាជ្ញាធរថៃចាប់ខ្លួន

ភ្នំពេញ ៖ បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​ដែល​អាជ្ញាធរ​ថៃ តាម​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​មួយ​កើត​ឡើង​នៅ​ក្រុង​ប៉ាតាយ៉ា (Pattaya) ប្រទេស​ថៃ កាល​ពី​ចុង​ខែ​វិច្ឆិកា ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា បណ្ដេញ​ចេញ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៥ ខែ​ធ្នូ នេះ។ ការ​បណ្ដេញ​នេះ គឺ​បន្ទាប់​ពី​ជន​រូប​នោះ​ត្រូវ​អាជ្ញាធរ​កម្ពុជា ចាប់​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​៣ ខែ​ធ្នូ។
     មន្ត្រី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ បានអះអាង​ថា បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ ឈ្មោះ អានតូនីញ៉ូ បាញ៉ាតូ (Antonio Bagnato) ត្រូវ​បាន​​បណ្ដេញ​ចេញ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បន្ទាប់​ពី​រក​ឃើញ​ថា លិខិត​ឆ្លង​ដែន​មិន​មាន​បោះត្រា​ត្រឹមត្រូវ​តាម​ច្បាប់។
    គួររំលឹកថា ​សមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនជនសង្ស័យខាងលើនេះកាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល ថ្ងៃទី​៣​ធ្នូឆ្នាំ​២០១៥ ចំណុច​ផ្លូវ​លេខ​១១៨​កែង​លេខ​៥ សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ​នៅ​ក្នុង​សណ្ឋាគារ​ឃ្វី​ន​ហ្វូ​ត​។​
     ជនសង្ស័យ​ឈ្មោះANTONIO BAGNATOភេទ​ប្រុស កើត​ថ្ងៃ​ទី​៣០​ខែ​ឧសភា​ឆ្នាំ​១៩៨៩ជនជាតិ​អូស្ត្រាលី សាសនា​យេស៊ូ មុខរបរ​សព្វថ្ងៃ​ជា​គ្រូ​កីឡា​វ៉ៃ​បុក និង​ស្នាក់នៅ​សណ្ឋាគារ ឃ្វី​ន​ហ្វូ​ត​បន្ទប់​លេខ​៦០៥ ដែល​មាន​ទីតាំង​លេខ​៨២​នៅ​ផ្លូវ​លេខ​១៣៦​កែង​ផ្លូវ​លេខ​០៥​សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ​។​
​    បន្ទាប់​ពី​ជនសង្ស័យ​ដែរ​ជា​គ្រូ​កីឡា​វ៉ៃ​បុក​ជនជាតិ​អូស្ត្រាលី​រូបនេះ បាន​ប្រើ​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​(​សម្លាប់​)​មនុស្ស​ប្រុស​ម្នាក់​នៅ​បរទេស គឺ​រូបគេ​បាន​ចាកចេញ​ពី​ប្រទេស​អូស្ត្រាលី កាលពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ ដោយ​មក​រស់នៅ​ប្រទេស​កម្ពុជា ដើម្បី​លាក់ខ្លួន​នៅ​រាជធានី​ភ្នំពេញ ដោយ​មិន​នឹកស្មាន​ថា​រត់​រួច​ខ្លួន​នោះទេ ។
    លុះដល់​ថ្ងៃ​កើតហេតុ​ខាងលើ គឺ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ផ្នែក​ការិយាល័យ​ស្រាវជ្រាវ បទល្មើស​ព្រហ្មទណ្ឌ​ដែល ដឹកនាំ​ដោយ លោក​វរៈ​សេ​នីយ៌ទោ មុំាង សុខ​លុច្យ បាន​ធ្វើការ​ស្រាវជ្រាវ​ដឹង​ច្បាស់​ថា​ជនសង្ស័យ​បាន​ជួល​បន្ទប់​សណ្ឋាគារ​ខាងលើ​ស្នាក់នៅ​ហើយ​នោះ ក៏​ចុះ​មក​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​មក​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​បាន​តែ​ម្តង ។
    បន្ទាប់​ពី​ជនសង្ស័យ​រូបនោះ​បាន​ព្យាយាម​គេចខ្លួន​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ រហូត​ដល់​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​ចាប់​បាន រួច​បញ្ជូន​ជនសង្ស័យ​រូបនោះ​ទៅ​ទីញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធីបន្ត​៕

adverise with khmeread

មតិយោបល់