adverise with khmeread Index

ចាប់ចោរ​ប្លន់​នៅផ្ទះ​វេរ​ប្រាក់​Wing​បាន ៤​នាក់​នៅ​ប៉ៃលិន​

    ប៉ៃលិន​៖ ប៉ូលិស​ខេត្ត​ប៉ៃលិន​បាន​ចាប់ខ្លួន​ជនសង្ស័យ​ប្លន់​យក​ទ្រព្យសម្បត្តិ​នៅផ្ទះ​វេរ​ប្រាក់​Wing​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​២​ដល់ទី​៧​ក​ម្ភះ​ឆ្នាំ​២០១៦ បាន​៤​នាក់​ស្រី​ម្នាក់ ។​

     ប៉ូលិស​បាន​ឲ្យ​ដឹងថា ករណី​ប្លន់​កាលពី​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១៦​នៅ​ហាង​វេ​លុយ​Wing​ស្ថិតនៅ​ភូមិ​ប៉ាង​រលឹម សង្កាត់​អូ​តា​វ៉ៅ​ក្រុង​-​ខេ​ត្រ​ប៉ៃ​ត្ត​លិ​ន​ដោយ​ក្រោម​ការដឹកនាំ​និង​បញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា ចាន់​ឌិន ស្នងការ​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ប៉ៃលិន​បាន​ដឹកនាំ​និង​បញ្ជា​ផ្ទាល់​ក្នុង​ការរុករក​ស្រាវជ្រាវ​តាម​ចាប់​ក្រុមចោរប្លន់​ប្រដាប់អាវុធ ផ្ទះ​Wing​យីហោ ហេង រចនា ស្ថិត​ក្នុងភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃ​២១ ខែមករា ឆ្នាំ​២០១៦ ប្រកបដោយ​ជោគជ័យ ដោយ​ប្រើ​រយៈពេល​អស់​ចំនួន ១៥ យប់ និង​១៦ ថ្ងៃ ទើប​បោ​សំអាត​បាន​ទាំងស្រុង​។​

     ប៉ូលិស​បន្តថា បេសកកម្ម​នេះ​បានសម្រេច​ជោគជ័យ​កាលពី​ថ្ងៃទី​២ ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦ វេលា​ម៉ោង ៩​និង​២០ នាទី​ព្រឹក ដោយមាន​កិច្ចសហការ​ពី​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឈានទៅរក​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ នៅ​ចំណុច​ច្រមុះជ្រូក​កា​រ៉ា​ស​សាំង​សូ​គី​មិច​ក្បាលថ្នល់ គឺ​ទី​១-​ឈ្មោះ ហ៊​ត វិ​សិទ្ធ ហៅ ចិន រឺ​អូន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរ​បេ​មិន​ពិតប្រាកដ (​ដៃដល់​កាន់​ពូថៅ​) និង​ទី​២-​ឈ្មោះ ហង់ ហំ ហៅ សេង ដា ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​មេក្លោង​)  រួច​នាំខ្លួន​មកកាន់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​សាកសួរ​បឋម​។​

    លុះ​មកដល់​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ប៉ូលិស​ខេត្ត​ប៉ៃលិន​បាន​នាំខ្លួន​ជនសង្ស័យ​មកកាន់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ប៉ៃលិន ដើម្បី​សាកសួរ​បំភ្លឺ​ពី​រឿង​ហេតុដែល​កើតឡើង ។​

    ក្រោយមក​ជនសង្ស័យ​បាន​សារភាព​ពី​សកម្មភាព​ប្លន់​ពិតប្រាកដ​មែន និង​ចង្អុលបង្ហាញ​ដល់​បក្សពួក​ម្នាក់ទៀត ដែលមាន​ឈ្មោះ ហុង ប៊ុនហេង ហៅ ប៊ូ​ក​គី ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ដៃដល់​កាន់​អាវុធ​) បាន​រត់គេចខ្លួន​ទៅ​រស់នៅក្នុង​ស្រុក​បាទី ខេត្តតាកែវ​។​

     ភ្លាមៗ​នោះ​សមត្ថកិច្ច​ជំនាញ​ខេត្ត​ប៉ៃលិន​បាន​រាយការណ៍​ជូន​លោកស្នងការ​ប៉ូលិស​ខេត្ត​ប៉ៃលិន និង​សុំ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ពី​លោក​ព្រះរាជអាជ្ញា​ខេត្ត​ប៉ៃលិន​។​ក្រោយមក​សមត្ថកិច្ច​ជំនាញ​បាន​រាយការណ៍​ជូនទៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​របស់​ក្រសួងមហាផ្ទៃ និង​ស្នងការ​នគរបាល​ខេត្តតាកែវ ដើម្បី​សុំ​កិច្ចសហប្រតិបត្តិការ​ទៅ​នាំខ្លួន​ជនសង្ស័យ ឈ្មោះ ហុង ប៊ុន ហេង ហៅ ប៊ូ​ក​គី នៅ​ថ្ងៃទី​០៥ ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦ នាំខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ដើម្បី​សាកសួរ​បំភ្លឺ​និង​ក៏​សាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​។​

    ប៉ូលិស​បន្តទៀតថា លុះ​មកដល់​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៦ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ប៉ៃលិន​បាន​សហការ​ជ​មួយ​កម្លាំង​ប៉ូលិស​នាយកដ្ឋាន​ព្រហ្មទណ្ឌ​របស់​ក្រសួងមហាផ្ទៃ​ដើម្បី​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ សន លី​ដន​ធីតា ភេទ​ស្រី អាយុ ២៦​ឆ្នាំ ជា​ប្រពន្ធ​របស់​ជនដៃដល់​ឈ្មោះ ហ៊​ត វិ​សិទ្ធ ហៅ​អូន រឺ​ចិន ដើម្បី​រុករក​និង​ដកហូត​បាន​អាវុធ AK  កាត់​ស្វ័យ​និង​កាត់​កាណុង​ចំនួន ១​ដើម​។​

    ជា​លទ្ធផល​កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុតាង​រួមមានៈ អាវុធ AK  កាត់​ស្វ័យ​និង​កាត់​កាណុង​ចំនួន ១​ដើម​, រថយន្ត Lexus RX300 ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2L-6481 ចំនួន​០១​គ្រឿង​,​ម៉ូតូ​ម៉ាក់ Wave S ពណ៍​ក្រហម​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1K-3640 ចំនួន ០១​គ្រឿង​,​ពូថៅ​ដៃ​ចំនួន ១, ពិល​ឆ្លុះ​ពាក់​លើ​ក្បាល​ចំនួន ២,​ម៉ាស​បិទមុខ​ពណ៍​ខ្មៅ​ចំនួន ១​និង​ក្រដាស​វេ​លុយ​Wing ចំនួន​១​សន្លឹក​។​

    ដូច្នេះ​សំនុំ​រឿងនេះ​ត្រូវបាន​បញ្ចប់ ដោយ​ប៉ូលិស​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​នា​ដើម​សប្តាហ៍​នេះ ៕

adverise with khmeread

មតិយោបល់