adverise with khmeread 3

ពិធីការិនី​ទូរទស្សន៍​ថៃ​បាន​យកប្រាក់​រៀល​ខ្មែរ​ធ្វើជា​អាំង​ប៉ាវ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​

​    ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី ៦ ខែកុម្ភៈ ពិធី​ការិនី​អាន​ព័ត៌មាន​ពេលព្រឹក​ពីរ​នាក់​របស់​ប៉ុស្តិ៍​លេខ ៣ ថៃ​បាន​ជូន​អាំង​ប៉ាវ​នាឱកាស​បុណ្យចូលឆ្នាំ​ចិន​យ៉ាង​ភ្ញាក់ផ្អើល​មួយ​ដល់​គ្នា នោះ​គឺ​អាំង​ប៉ា​ដាក់​លុយ​រៀល​ខ្មែរ​។ 

​    ​យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់​បងប្រុស​ឈ្មោះ រស់ ខេង ដែល​បាន​បង្ហោះ​នូវ​ដំណឹង​នេះ​បានឱ្យដឹងថា គេ​យកលុយ​រៀល​ចំនួន ២៣០០៛ ដាក់​ក្នុង​អាំង​ប៉ាវ​ពណ៌​ក្រហម ដែលមាន​ក្រដាស ១០០៛ បីសន្លឹក ក្រដាស ៥០០៛ ពីរ​សន្លឹក និង​ក្រដាស ១០០០៛ មួយ​សន្លឹក​។ 

​    ​ទំនងជា​អ្នក​ពូកែ​ខាង​ជំនឿ​មួយរូប លោក​បាន​បកស្រាយ​ថា ក្រដាសប្រាក់ ១០០៛ មាន​អត្ថន័យ​សម្រាប់​ប្រទេស​ប្រកាន់​ព្រះពុទ្ធសាសនា និង​របបរាជានិយម​ក៏ដូចជា​សាសនា​នានា ហេតុ​ដូច្នេះហើយ ការជូន​ជា​ជំ​នួន (​អាំង​ប៉ាវ​) នូវ​ក្រដាសប្រាក់​១០០៛​គឺ​គេ​មានជំនឿថា​នឹង​នាំមក​នូវ​សិរី​សួស្តី​និង​នាំ​សំណាង​ដល់​បុគ្គល​គ្រប់រូប ពីព្រោះ​ក្រដាសប្រាក់​នេះ​ដូចជា​យ័ន្ត​មួយ​សន្លឹក​ដែល​គេ​ដាក់​តាម​ខ្លួន​។ 

​    ​ការយល់ឃើញរ​បស់បង​ប្រុស​គ្រាន់តែ​ជា​ជ្រុង​មួយ​នៃ​ជំនឿ​ប៉ុណ្ណោះ ប៉ុន្តែ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​គឺថា ប្រទេស​ម្ចាស់​ស្រុក​ភាគច្រើន​ជូន​អាំង​ប៉ាវ​គ្នា​ជា​លុយ​ដុល្លារ​ទៅវិញ រីឯ​ថៃ​ដែល​ភាគច្រើន​មិនសូវ​ជា​ឱ្យ​តម្លៃ​លើ​ប្រាក់រៀល​ផង​នោះ បែរជាយក​ប្រាក់រៀល​ម​ក​ធ្វើជា​ជំនូន​ដល់​គ្នា​។ 

​    ​ការបកស្រាយ​យ៉ាងណា​ទៀត​នោះ គឺ​អាស្រ័យ​លើ​ការយល់ឃើញ​របស់​ប្រិយមិត្ត​អ្នកអាន​តែប៉ុណ្ណោះ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់