1

ឃាត់​ចោរ​ម្នាក់​គាស់​ផ្ទះ​លួ​វ​លួច​ទ្រព្យសម្បត្តិ​មន្ត្រី​យោធា​ស្រុក

     កណ្តាល ៖ ប៉ូលិស​ស្រុក​កោះធំ​ចាប់បាន​ចោរ លួច​ផ្ទះ មេ​យោធា​ស្រុក​កោះធំ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៥​នាក់​កាលពី​ល្ងាច​ថ្ងៃទី​៧​កុ​ម្ភះ​កន្លងទៅនេះ​បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​យោធា​ម្នាក់​កាលពី​ថ្ងៃទី​០៥.០២.២០១៦ ចន្លោះ​ពី​ម៉ោង​៧​ទៅ​៨​នាទី​យប់ នៅ​ចំណុច​ផ្ទះ​ឈ្មោះ កែវ សំអាន ក្នុងភូមិ​ស្វាយ​តា​មេឃ  ឃុំ​កោះធំ​(​ខ​)  ស្រុក​កោះធំ ខេត្តកណ្ដាល ។​

   ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ កែវ សំអាន ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ​ស្វាយ​តា​មេឃ ឃុំ​កោះធំ​(​ខ​) ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ យោធា​ស្រុក​កោះធំ ។​

     ចំណែក​ជនសង្ស័យ ៥ នាក់​ឃាត់ខ្លួន ១ នាក់​, រត់គេច​៤ នាក់​១-​ឈ្មោះ ម៉ុ​ល សី​ុ​ដេ​ត ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ  មាន​ទីលំនៅ ភូមិ​ស្វាយ​តា​មេឃ ឃុំ​កោះធំ​(​ខ​) ស្រុក​កោះធំ ខេត្តកណ្ដាល (​ឃាត់ខ្លួន​)២-​ឈ្មោះ អុស សុខន (​ហៅ​ក្ក្រាញ់​) ភេទ ប្រុស​អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ស្វាយ​តា​មេឃ ឃុំ​កោះធំ​(​ខ​) ស្រុក​កោះធំ ខេត្តកណ្ដាល (​គេចខ្លួន​) និង​បក្សពួក ០៣ នាក់ ទៀត​មិន​ស្គាល់​អត្តសញ្ញាណ (​គេចខ្លួន​) ។​

     សម្ភារៈ​បាត់បង់ ១/-​ប្រាក់​ដុល្លារ​ចំនួន USD 4,000$(​បួន​ពាន់​ដុល្លារ​)២/-​ខ្សែក​រមាស ផ្លាក​ទីន និង ផ្លាកដៃ​ដាំ​ត្បូង​ពេជ្រ សរុប​ជា​ទឹកប្រាក់​ចំនួន​ប្រមាណ USD 7,000$(​ប្រាំ​ពីរពាន់​ដុល្លារ​) ។​

     ប៉ូលិស​និយាយថា ថ្ងៃទី ០៥​កុ​ម្ភះ​២០១៦ វេលា​ម៉ោង​៧ ព្រឹក ជនរងគ្រោះ និង ក្រុមគ្រួសារ បាន​ចេញពីផ្ទះ​ធ្វើដំណើរ​ទៅ​ភ្នំពេញ ដើម្បី​ទៅពិនិត្យ​ជម្ងឺ ដោយបាន​បិទទ្វារ​ចាក់សោរ​ផ្ទះ​ទុកចោល​ពុំមាន​នរណាម្នាក់​ចាំផ្ទះ​នោះទេ ។​

    លុះដល់​វេលា​ម៉ោង​១០​និង ៣០ នាទី​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល ជនរងគ្រោះ និង​ក្រុមគ្រួសារ​ក៏បាន​ត្រឡប់​ពី​ភ្នំពេញ​មកដល់​ផ្ទះ​វិញ ពេល​បើក​ចូល​ផ្ទះ​ក៏បាន​ឃើញ​មាន​ស្នាម​គាស់​បង្អួច​ដាច់​របើក​ដែក ។​

     ពេលនោះ​ជនរងគ្រោះ​ឡើងទៅ​មើល​បន្ទប់​ជាន់​ទី​១ ឃើញ​បន្ទប់​ជនរងគ្រោះ និង​បន្ទប់​កូនស្រី​ត្រូវគេ​គាស់រ​បើកទ្វារ​អស់ ហើយ​ឃើញ​សម្ភារៈ​ទាំងឡាយ​ក្នុង​បន្ទប់​រប៉ាត់រប៉ាយ​គ្មាន​សល់ ។ ជនរងគ្រោះ​បាន​ពិនិត្យ​មើលឃើញ​បាត់​សម្ភារៈ​ដូច​បាន​រាយ​បញ្ជាក់​ខាងលើ ។​

    បន្ទាប់ពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​ស្រុក និង​ប៉ុស្តិ៍​រដ្ឋបាល​បាន​ចុះ​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ​ជុំវិញ​កន្លែងកើតហេតុ ។​

     តាម​ការបំភ្លឺ​របស់​សាក្សី​ឲ្យ​ដឹងថា​៖ នៅវេលា​ម៉ោង​ប្រមាណ​៧​និង ៣០ នាទី យប់​ខ្លួន​បានឮ​សំលេង​ឆ្កែ​ព្រុស និង​សំលេង​ក្ដូ​ង​ក្ដាំង​នៅ​ចំណុច​ផ្ទះ​របស់​ជនរងគ្រោះ តែ​ខ្លួន​មិនបាន​ចាប់អារម្មណ៍​ទេ ស្មានតែ​សំលេង​ម្ចាស់ផ្ទះ រួច​ក៏បាន​ចូលដេក​វិញ​បាត់ទៅ​។​

     រហូតដល់​វេលា​ម៉ោង ១០​និង ៣០ នាទី យប់​នៅពេលដែល​ជនរងគ្រោះ​ត្រឡប់មក​ដល់ផ្ទះ និង​បាន​ស្រែកហៅ​ខ្លួន​ទើប​ដឹងថា​មាន​ចោរលួច​គាស់​ចូល​ផ្ទះ​ជនរងគ្រោះ​តែម្ដង ។​

     តាម​ការចុះ​ស្រាវជ្រាវ​យា​៉​ង​ដុតដៃដុតជើង ថ្ងៃទី ០៧​កុ​ម្ភះ​២០១៦ ក​ម្លាំ​'​ង​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ បានកំណត់​មុខសញ្ញា​បាន រួច​ស្វែងរក​ជនសង្ស័យ រហូត​ឈាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ម៉ុ​ល សី​ុ​ដេ​ត ស្នាក់នៅ​ម្តុំ​រោងចក្រ ក្នុង​ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល ។​

     យោងតាម​ការសាកសួរ​យ៉ាង​យកចិត្តទុកដាក់ ឈ្មោះ ម៉ុ​ល សី​ុ​ដេ​ត បាន​ឆ្លើយ​សារភាពថា​: ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ចូល​យក​ទ្រព្យសម្បត្តិ​មានតម្លៃ​ចេញ​ក្នុងផ្ទះ​ជនរងគ្រោះ​ឈ្មោះ កែវ សំអាន កាលពី​ថ្ងៃទី ០៥​កុ​ម្ភះ ២០១៦ ពិតប្រាកដ​មែន ។​

    បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​ប៉ូលិស​យុត្តិធម៌​ស្រុក​កោះធំ កំពុង​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី និង បន្ត​ស្រាវជ្រាវ​រក​ជនសង្ស័យ​ដែល​រត់គេចខ្លួន ៕​

មតិយោបល់