adverise with khmeread 1

ស្ត្រី​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​ជះ​ទឹក​អាស៊ីត​រលាក​ពេញមុខ (មានវីដេអូ)

     ភ្នំពេញ ៖ កម្មការិនី​រោងចក្រ​ឈ្មោះ ស៊ុន សុខលី​ត្រូវបាន​ជ​នស​ង្ស​យ័​ជា​ប្តី​លបលួច ជះ​ទឹក​អាស៊ីត​ពេញមុខ​និង​ដងខ្លួន នៅ​នៅវេលា​ម៉ោង​៩​យប់​ថ្ងៃទី​០៨​កុ​ម្ភះ​ឆ្នាំ​២០១៦ នេះ​ស្ថិតនៅ​ក្រុមទី​២ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទំនង​មកពី​រឿង​ប្រច័ណ្ឌ ។​

    ប៉ូលិស​និយាយថា ស្ត្រីជន​រងគ្រោះ ឈ្មោះ ស៊ុន សុខលី អាយុ ២៣ មុខ​បរប កម្មការិនី​រោងចក្រ ស្នាក់នៅ​កន្លែងកើតហេតុ ខាងលើ មាន​ស្រុកកំណើត ភូមិ​មាន ឃុំ​មាន ស្រុក​អូររាំងឪ  ខេត្ត​ត្បូងឃ្មុំ​រីឯ​ជនសង្ស័យ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្តី ជា​អ្នក​ជះ​ត្រូវបាន​គេចខ្លួន​។ ចំពោះ​មូលហេតុ សមត្ថកិច្ច​បានធ្វើការ​សារ​សួរ នៅ​កន្លែងកើតហេតុ​។​ប៉ុន្តែ​នៅ​ពុំទាន់​បានបញ្ជាក់​នៅឡើយ ។​

    បន្ទាប់មក​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​ភ្ញាក់ផ្អើល​នឹង ចោមរោម​ជួយ សង្គ្រោះ ស្ត្រី​ដែល​រង​ការ​ជះ​ទឹក​ស្រោច​ដងខ្លួន​ដឹក​ទៅ​មន្ទី​ពេទ្យ ។​ភ្លាមនោះ​សមត្ថកិច្ច​កំពុង​តាម​ចាប់​ជន​ស​ង្ស​យ័យ​កមក​ផ្តន្ទា​ទៅតាម​ច្បាប់​៕​

 

adverise with khmeread

មតិយោបល់