adverise with khmeread 7

ទាស់​ពាក្យសំដី​គ្នា​បន្តិច​ប​ន្ទួ​ច​ដក​កាំភ្លើង​បាញ់រះ​ជាច្រើន​គ្រាប់​របួស​បីនាក់​

    ភ្នំពេញ ៖ ក្រុមជនសង្ស័យមួយក្រុមមានគ្នាបីនាក់បានធ្វើសកម្មភាពបាញ់រះជាច្រើន គ្រាប់ ទៅលើជនរងគ្រោះដែលកំពង់អង្គុយលេងនៅខាងហាងម៉ាស្សាមួយកន្លែងបណ្ដាលឲ្យ រង របួសធ្ងន់និងស្រាលចំនួនបីនាក់ហើយក្រោយពីធ្វើសកម្មភាពបាញ់រួចហើយជនសង្ស័យ ក៏នាំគ្នាជិះ ម៉ូតូរត់គេចខ្លួនបាត់។

​   អំពើបាញ់ប្រហារខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងអាវុធហត្ថជាច្រើននាក់ បានចុះដល់កន្លែងកើតហេតុកាលពីវេលាម៉ោង៩និង៣៥នាទីយប់​ ថ្ងៃទី០៨​ ខែកុម្ភះ​ ឆ្នាំ ២០១៦​ នៅចំណុចខាងហាងម៉ាស្សាយីហោ​ ម៉ាស្សា២៥២​ (យ៉ាងចូវ)​ តាមបណ្ដោយផ្លូវ​ ២៥២​ ស្ថិតក្នុងសង្កាត់​ចតុមុខ​  ខណ្ឌដូនពេញ​ ។

​   មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសទាំងបីនាក់មានឈ្មោះ ១-ឈ្មោះ ណាន ដារ៉ា អាយុ២៨ ភេទប្រុស មុខរបរ សន្តិសុខហាងម៉ាស្សាយ៉ាងចូវរងរបួសដៃខាងឆ្វេង បៀមគ្រាប់ ២-ឈ្មោះ ស្នា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ បើកបរ រងរបួសស្រាលបញ្ឆិតលេី ដោះខាងឆ្វេងនិង  ៣-ឈ្មោះ ក្តី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបររងរបួសស្រាលបញ្ឆិត ពោះ។

​    តាមការបំភ្លឺពីសាក្សីឈ្មោះ មាស ម៉ានិត ភេទប្រុស អាយុ៣៥ឆ្នាំ បានឲ្យដឹងថា មុនកើត ហេតុ ប្រហែលកន្លះម៉ោងរូបគេបានទាស់សំដីជាមួយប្តីប្រពន្ធ២នាក់នៅចំណុចផ្លូវ៦៣ ម្តុំស្រែអំបិល  ប្តីឈ្មោះ បុល ប្រពន្ធ ឈ្មោះ ល័ក្ខ ហេីយឈ្មោះ ល័ក្ខបានគំរាមរូបគេថា ប្រយ័ត្នខ្លួន​ តិចទៀតដឹងគ្នាហើយ!! ។បន្ទាប់មករូបគេមិនបានតបតអីទេ ក៏បានជិះម៉ូតូ មកហូបអីនៅហាងទាអាំងយ៉ាងចូវ ។

    ក្រោយហូបរួចរូបគេបានដើរចេញមកយកម៉ូតូដែលផ្ញើនៅខាងមុខហាង ភ្លាមនោះស្រាប់ តែមានជនសង្ស័យ៣នាក់​បានជិះម៉ូតូហុងដាឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខ បាន បាញ់សំដៅមកលើរូបគេចំនួន០៤គ្រាប់ ។ប៉ុន្តែមិនត្រូវគេបែរជាត្រូវ ជនរងគ្រោះ ទាំង៣នាក់ ដែលនៅជិតខ្លួនទៅវិញ ក្រោយកើតហេតុជនសង្ស័យ បានជិះម៉ូតូគេចខ្លួន បាត់តែម្តង។
​   បន្ទាប់ពីកើតហេតុជនរងរគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗហើយកម្លាំង អាវុធហត្ថបានចុះដល់កន្លែងកើតហេតុនិងរកឃើញសំបកកន្ទុះចំនួនបីគ្រាប់និងគ្រាប់មិន ទាន់ផ្ទុះមួយគ្រាប់​ និងស្រាវជ្រាវចាប់ជនដៃដល់ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

adverise with khmeread

មតិយោបល់