adverise with khmeread 2

បើករថយន្ត​លឿន​មិន​ប្រយ័ត្ន ជ្រុល​ទៅបុក​គូទ​រថយន្ត​ឡិច​ស៊ី​ស​ពីក្រោយ​

    ភ្នំពេញ ៖ រថយន្ត​កាមរី​គូទ​ហើម​មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​ចង្កូត​ទៅបុក​គូទ​រថយន្ត​ឡិច​ស៊ី​ស​ពីក្រោយ បណ្ដាល​ឲ្យ​បែក​ពោង ហើយ​ពោង​នោះមក​បាំង​មុខ​ធ្វើ​ឲ្យ​មើលផ្លូវ​មិនឃើញ​ក៏បាន​បោង​ចង្កូត​ទៅបុក​សួន​រង្វង់​មូល​ជ្រោយចង្វារ​បណ្ដាល​ឲ្យ​ង​ការខូចខាត​។​

    ហេតុការណ៍​នោះដែរ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ចំណុច​រង្វង់​មូល​ជ្រោយចង្វារ ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។​

     បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​យាម​ប្រចាំការ​នៅ​គល់ស្ពាន​ជ្រោយចង្វារ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​កាមរី​គូទ​ហើម​ពណ៌​ស្លែ ពាក់​ស្លាក​លេខ សៀមរាប 2A-0022 បាន​បើក​ចេញ​ពីលើ​ស្ពាន​ជ្រោយចង្វារ ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន ។​

     ខណ​:​មកដល់​ចំណុចកើតហេតុ​ក៏បាន​ជ្រុល​ទៅបុក​គូទ​រថយន្ត​ឡិច​ស៊ី​ស ពណ៌​ស​មិន​ចាំ​ស្លាក​លេខ​ពី​ខាងក្រោយ ដែល​បើក​នៅ​ពីមុខ​បណ្ដាល​ឲ្យ​រង​ការខូចខាត​ប​ន្ទិ​ចប​ន្ទួ​ច ហើយ​រថយន្ត​បង្ក​បាន​បែក​ពោង​ធ្វើ​ឲ្យ​បាំង​មុខ​មើលផ្លូវ​មិនឃើញ​ក៏បាន​រេ​ចង្កូត​ទៅបុក​សួន​រង្វង់​មូល​ជ្រោយ​ង្វា​រ បណ្ដាល​ឲ្យ​ង​ការខូចខាត​ទាំង​សួន និង​រថយន្ត​បង្ក តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មនុ​ស្សណា​ម្នាក់​រងរបួស​នោះទេ​។​

    ក្រោយពេល​កើតហេតុ​រថយន្ត​ឡិច​ស៊ី​ស​ដែល ត្រូវ​រថយន្ត​បង្ក បុក​ពីក្រោយ​នោះបាន​បន្តទៅ​មុខ​បាត់​មិន​ចង់​មានរឿង​បញ្ហា​វែងឆ្ងាយ  រួចហើយ​ក្រោយមក​បន្តិច​ក៏មាន​កម្លាំង សមត្ថកិច្ច​មូលដ្ឋាន​ក៏​ចុះ​មកដល់​កន្លែងកើតហេតុ​ភ្លាមៗ​និង​ធ្វើការ​វាស់វែង​យក​រថយន្ត​កាមរី​គូទ​ហើម​បង្ក​ទៅ​រក្សាទុក​នៅឯ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​ច្បាប់​ផងដែរ​៕​

adverise with khmeread

មតិយោបល់